Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ​ បាន​នាំអតីត​មេបញ្ជាការ​កងកម្លាំង​សម័យ​ UNTAC​ ចុះពិនិត្យ​សកម្មភាព​បោស​សម្អាតមីន​នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២​ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំ ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងសម័យ UNTAC ចុះពិនិត្យសកម្មភាព​បោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលប្រតិបត្តិការបោស​សម្អាត​ដោយ CMAC និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារមីន ស្ថិតក្នុង​ភូមិ​គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ហេង រតនា អគ្គនាយក CMAC។

លោកឧត្តមសេនីយ៍ John Sanderson បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបោសសម្អាតមីនរយៈពេល ៣០ របស់កម្ពុជា និងការកសាងសមត្ថភាពក្នុងវិស័យមីន ជាពិសេសឧត្តមសេនីយ៍ឯក បានកោត​សរ​សើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឲ្យមានស្ថាប័នគ្រប់គ្រងវិស័យមីនយ៉ាងរឹងមាំ និងពោរ​ពេញដោយជំនាញ សម្រាប់ចូលរួមជួយដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានឃើញយ៉ាងច្បាស់ និងកោតសរសើរចំពោះការរីកចំរើន និងការអភិវឌ្ឍលើគ្រប់​វិស័យនៅ​កម្ពុជា​ក្រោយសន្តិភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជូនចំពោះ​រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ដែលចូលរួមគាំទ្រដល់​កិច្ចដំណើរការស្វែង​រកសន្តិភាព​នៅកម្ពុជា និងបន្តចូលរួមដល់ការស្តារឡើងវិញ និងការអភិវឌ្ឍកម្ពុជា ក្រោមកម្មវិធីជំនួយ​មនុស្សធម៌​ដ៏ធំ រួមទាំងជំនួយក្នុងការបោសសម្អាតមីនផងដែរ។

​លោកបន្តទៀតថា​ ប្រទេសអូស្រ្តាលី គឺជាប្រទេសនាំមុខគេក្នុងការចូលរួម​ដល់វិស័យសកម្មភាព​មីន​មនុស្សធម៌ ព្រមទាំងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់​សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបាន និងកិច្ចខិត​ខំប្រឹង​ប្រែង​របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេល ៣០ឆ្នាំកន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម