ព័ត៌មានជាតិ
បេក្ខជន និងអាណាព្យាបាលគាំទ្ររដ្ឋាភិបាលអនុញ្ញាតឲ្យជាប់បាក់ឌុបទាំងអស់គ្នា
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អាណាព្យាបាលនិងបេក្ខជនប្រឡងបាក់ឌុបបានសំដែងនូវការ គាំទ្រចំពោះរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា ដែលបានអនុញ្ញាតឲ្យបេក្ខជនប្រឡងឌីប្លូមនិងបាក់ឌុប ជាប់ដោយស្វ័យប្រវត្តិដោយមិនមានការប្រឡង។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះថា «ការអនុញ្ញាតឲ្យសិស្សប្រឡងជាប់ដោយស្វ័យប្រវត្តិគឺសមស្របណាស់ សម្រាប់ប្រទេសយើងស្ថិតក្នុងសម័យកូវីដនេះ។ ហើយការឲ្យជាប់ទាំងអស់គ្នាហ្នឹងក៏ជាក្តីមហាករុណាដ៏វិសេសវិសាលរបស់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងហើយដែលលោកបានអនុគ្រោះលើបញ្ហាហ្នឹង»។
លោកបានបន្តថា សមាគមគាំទ្រជានិច្ចចំពោះការប្រឡងបាក់ឌុបថ្នាក់ជាតិនេះ ព្រោះយើងយល់ច្បាស់ថា ការចំណាយថវិកាតិចទទួលបានផលច្រើន។
លោកបានបន្តទៀតថា «ក្នុងសម័យឯកឧត្តម ហង់ ជួនណារ៉ុន ទៀតលោកបានធ្វើបាក់ឌុបគឺល្អហ្មងខ្ញុំនៅតែគាំទ្រអីចឹង។ ប៉ុន្តែធ្វើម៉ិចសម័យកូវីដ១៩ យើងមិនអាចប្រឡងកើត យើងមិនអាចពន្យាៗបន្តទៀតបានទេ»។
លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា ឧបមាថាក្រសួងធ្វើស្រាប់តែផ្ទះកូវីដ១៩ តើអ្នកណាជាអ្នកទទួលខុសត្រូវ គឺរដ្ឋាភិបាលដដែលទេ។គ្រាន់តែព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិការដ្ឋាភិបាលត្រូវចំណាយថវិកាប៉ុន្មាន។

លោកបានលើកឡើងថា«សូមចាត់ទុកជាឆ្នាំស៊យសម្រាប់បេក្ខជនយើងតែជាថ្នូរមកវិញនូវសេចក្តីសុខសម្រាប់ឪពុកម្តាយបងប្អូនបានជួបជុំគ្នាសង្គមខ្មែរប្រទេសជាតិទាំងមូលបានសុខនៅមិនទាន់មានស្លាប់ដោយសារកូវីដ១៩នៅឡើយទេនៅស្រុកគេមានស្លាប់ច្រើន។សូមអាណាព្យាបាលនិងសិស្សមេត្តាយល់យោគ»។
កញ្ញា អ៊ីម ស្រីម៉ី រៀននៅសាលាវិទ្យាល័យ ហ៊ុន សែន អង្គស្នួល បានបង្ហាញចំណាប់អារម្មណ៍ថា «ចំពោះខ្ញុំផ្ទាល់យល់ថា ការសម្រេចឲ្យបេក្ខជនប្រឡងជាប់ដោយស្វ័យប្រវត្តិនេះក៏ជាជម្រើសត្រឹមត្រូវដែរព្រោះស្ថានភាពប្រទេសកំពុងតែតានតឹង រដ្ឋាភិបាលសម្រេចបែបនេះក៏ព្រោះតែគិតពីសុវត្ថិភាពរបស់សិស្សានុសិស្សជាចំបង ណាមួយក៏ជាជម្រើសដ៏សមស្របសម្រាប់សិស្សានុសិស្សរួមទាំងរដ្ឋាភិបាល»។
យ៉ាងណាក៏ដោយកញ្ញាយល់ថាការសម្រេចបែបនេះ ក៏មានការប៉ះពាល់ដល់ផ្លូវចិត្តរបស់សិស្សដែលខំរៀនមួយចំនួនដែរ ព្រោះពួកគាត់មិនបានដឹងពីសមត្ថភាពដែលខំរៀនអស់រយៈពេល១២ឆ្នាំមិនបានទទួលលទ្ធផលដែលរំពឹងទុក។
ចំណែក កញ្ញា សេង សុវណ្ណនីកា រៀននៅវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរខេត្តកំពង់ចាម បានសំដែងការរីករីករាយ ចំពោះសិស្សផ្សេងៗទៀតដែលបានជាប់ទាំងអស់គ្នា។ កញ្ញាបានបន្តថា«វាត្រូវតែអីចឹងហើយឲ្យធ្វើម៉ិចបើមានបញ្ហាកូវីដ១៩»។
រីឯអាណាព្យាបាលមួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាលឲ្យជាប់ទាំងអស់គ្នា ក៏ជាការល្អប្រសើរដែរ ព្រោះបញ្ហាកូវីដ១៩ នៅមិនទាន់ចប់នៅឡើយ បើនៅតែបន្តពន្យាទៀតនោះក៏មិនកើតដែរ។ដូចនេះមានតែឲ្យជាប់ទាំងអស់គ្នាទៅហើយស្វែងរកសាលារៀនរៀនរៀងៗខ្លួនទៅ។
កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ក្រសួងអប់រំយុវជននិងកីឡាបានសម្រេចឱ្យបេក្ខជនបាក់ឌុប និងឌីប្លូមឆ្នាំនេះ «ជាប់ស្ថាពរទាំងអស់»តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែមិនមានការកំណត់និទ្ទេសទេ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង