Connect with us

ព័ត៌មានជាតិ

យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ ផ្ដើម​កើន​ឡើង​ច្រើន ​ខណៈរដ្ឋ​បន្ធូរបន្ថយពន្ធ​នាំចូល​ និង​ជំរុញ​ការ​ដំ​ឡើង​ស្ថានីយ​សា​ក​ថ្ម

បានផុស

នៅ

និន្នាការ​ប្រើប្រាស់​យានយន្តអគ្គិសនី​នៅកម្ពុជា​ចាប់ផ្ដើម​មានការកើន​ឡើងច្រើន ខណៈរដ្ឋបាន​បន្ធូរ​បន្ថយ​ពន្ធនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ៥០ ភាគរយ​ ព្រមទាំងលើកទឹកចិត្ត​តាមរយៈ​ការបំពាក់​នូវ​ស្ថានីយ​សម្រាប់​បញ្ចូល​អគ្គិសនី ដោយ​ជំរុញឱ្យវិស័យឯកជន​តម្លើងស្ថានីយ​សាកថ្មយាន​យន្ត​អគ្គិ​សនីឱ្យបានច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០២ ខែមេសា នេះថា កន្លងមក​ថ្នាក់ដឹកនាំ​បានរាយការណ៍ជូនថា មាន​ការ​កើនឡើង​នូវការប្រើប្រាស់​យានយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​រហូតទៅ​ដល់ ៧០០ ភាគរយក្នុងរយៈពេល៣ ខែដើមឆ្នាំ ២០២២ ប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។

លោកថា ការកើនឡើងនេះ​ដោយសារការជំរុញ លើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធនាំចូល​តាមរយៈ​ការបំពាក់នូវស្ថានីយសម្រាប់បញ្ចូលអគ្គិសនី​ដោយក្រសួង​ ព្រមទាំងការជំរុញឱ្យវិស័យឯកជន​បំពាក់​ស្ថានីយបញ្ចូលអគ្គិសនីផងដែរ​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់យានយន្តអគ្គិសនីនេះ កាន់​តែ​មានទំនុកចិត្ត ព្រោះការប្រើយានយន្តអគ្គិសនីនេះ កាត់បន្ថយទាំងជាតិពុល​នៅក្នុង​បរិយាកាស និង​កាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ។

លោក ហ៊ាង សុទ្ធាយុត្ត បន្ថែមថា បច្ចុប្បន្នទីតាំងបញ្ចូល​អគ្គិសនីមិនទាន់មានគ្រប់​គ្រាន់​នឡើយទេ ប៉ុន្តែក្រសួងនៅតែខិតខំជំរុញ។ ម្យ៉ាងទៀត​ ការបញ្ចូលអគ្គិសនីដើរដោយពីរវិធី ទី១ គឺរថយន្តអគ្គិសនីនីមួយៗ មានដុំសាកថ្មមកដោយខ្លួនឯង ទី២ សាកតាមស្ថានីយ ដែលក្រសួង​បានបំពាក់ជូន ក៏ដូចជាតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន គឺគេបាន​ចាប់ផ្ដើម​ដាក់បំពាក់បណ្ដើរៗ ដូច​ជានៅផ្សារអ៊ីអន ស្ថានីយប្រេងឥន្ធនៈកាល់តិច និងស្ថានីយប្រេងឥន្ធនៈ តូតាល់ជាដើម។

បើតាមលោក ហ៊ាង សុទ្ធាយុត្ត នេះជាគោលនយោបាយរួម មិនគ្រាន់តែសម្រាប់កម្ពុជាទេ គឺសម្រាប់ពិភពលោក​ទាំងមូល​កំពុងតែខិតខំធ្វើម៉េចឱ្យ​ការប្រើប្រាស់យានយន្តអគ្គិសនីនេះ មានចំនួនកាន់តែច្រើន​ហើយឈានទៅរក​ការបិទបញ្ចប់ការប្រើយានយន្តដោយឥន្ធនៈ ដែលធ្វើ​ឱ្យមានការប៉ះពាល់ទៅដល់បរិស្ថាន។

រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើង​ច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី ត្រូវបាន​ដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើន​អំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។

ក្រសួងសាធារណការកំពុងធ្វើគោលនយោបាយ​ជំរុញការប្រើយានយន្តអគ្គិសនី ខណៈនេះ ក្រសួងបានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច ពិភាក្សាដើម្បីបន្ថយ​ពន្ធនាំចូលនូវយានយន្ត​ទាំងឡាយ​ណា ដែលដើរដោយថាមពលអគ្គិសនី។ ការជំរុញបំពាក់ហេដ្ឋរចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅកន្លែងដែលគ្រប់គ្រងដោយរដ្ឋ ទាំងកន្លែងដែលគ្រប់គ្រងដោយឯកជន។

លោក ហ៊ាង សុទ្ធាយុត្តបន្ថែមថា “វិស័យឯកជន​នៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន ក៏ចាប់ផ្ដើម​ដើរ​ទាំងពីរហើយ កាលពីមុនគាត់ដើរតែប្រេងឥន្ធនៈទេ ប៉ុន្តែឥឡូវ គាត់ដើរជាមួយនឹង​ការបញ្ចូល​ថាមពល​អគ្គិសនីដែរ។ មិនត្រឹមតែរដ្ឋទេ ឯកជនក៏ចូលរួម ដែលមានសារសំខាន់ណាស់ ដែលជាអ្វី​ដែល​ក្រសួងបានធ្វើ និងជំរុញបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ”។

លោក ហ៊ាង សុទ្ធាយុត្តបញ្ជាក់ថា ក្រសួងក៏ជជែកជាមួយក្រុមហ៊ុន ដឹកជញ្ជូនលើកទឹកចិត្តឱ្យពួកគាត់​ប្រើមធ្យោបាយដឹកជញ្ជូន​ដើរ​ដោយថាមពលអគ្គិសនី ជាពិសេស​ក្រុមហ៊ុនដឹកជញ្ជូនតូចៗ ដូចជាម៉ូតូ ម៉ូតូកង់បី រថយន្ត​ជាដើម។ ការប្រើម៉ូតូអគ្គិសនីនៅក្នុងក្រុងក៏មានច្រើន ដូច្នេះក្រសួងលើកទឹកចិត្ត​ចាប់ពីចំណុច​តូចរហូត​ដល់​ចំណុចធំ។

បើតាមរបាយការណ៍ របស់ក្រសួងសាធារណការបង្ហាញថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីកាលពីឆ្នាំ២០២០ មានចំនួនតែ០២គ្រឿងប៉ុណ្ណោះ ខណៈឆ្នាំ២០២១ យានយន្តអគ្គិសនីកើនដល់ ៦២ គ្រឿង ដោយឡែកនៅឆ្នាំ ២០២២ រយៈពេលតែ៣ខែប៉ុណ្ណោះ ការចុះបញ្ជីយានយន្តអគ្គិសនី មានរហូតដល់៤៧គ្រឿង កើនឡើង៦៧១% បើធៀបនឹងក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១០ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម