ព័ត៌មានជាតិ
ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ផ្អាកដំណើរទស្សនកិច្ចនៅកម្ពុជា ដោយសារវិជ្ជមានកូវីដ-១៩
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គ្រោងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែលោក Daniel បានផ្អាកការធ្វើដំណើរទស្សនកិច្ចនេះជាបណ្តោះអាសន្នសិន ដោយសារតែលោក ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីស្ថាន ទូតសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែឧសភា ២០២២ នេះ។

ទោះជាយ៉ាងណាស្ថានទូតអាមេរិក មិនបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ នឹងធ្វើឡើងជាថ្មីនៅពេលណានោះទេ។ បើតាមស្ថានទូត ទស្សនកិច្ចរបស់លោក Daniel នឹងផ្តោតពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងការបន្តគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២។
ទស្សនកិច្ចនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀតផងដែរ។
នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។
នៅក្នុងប្រទេសកម្ពុជា និងឡាវ លោកឧបការីរដ្ឋមន្រ្តី នឹងពិភាក្សាពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលលោកប្រធានាធិបតី Biden នឹងរៀបចំនៅទីក្រុង Washington នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត