ព័ត៌មានជាតិ
តែងតាំងលោក ងួន សុវណ្ណ ជាប្រធានពន្ធដារខេត្តកណ្ដាល ជំនួសលោក នុត វត្ថា
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅសាលសាលាខេត្តកណ្តាល បានប្រារព្ធពិធី ប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់ ក្រោមអធិបតេយ្យភាព លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ។
ក្នុងអង្គពិធីនោះមានការចូលរួមពីលោកអភិបាលរងខេត្តកណ្តាល សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តកណ្តាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្តទាំងអស់ ។

លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៌ក្នុងអង្គពិធីថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ជាង១០ឆ្នាំមកនេះ មិនថានៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ឬការប៉ះពាល់ដោយកត្តាផ្សេងៗ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តប្រមូលចំណូលបានលើសផែនការ ដោយការប្រមូលចំណូលល្អប្រសើរនេះ ជាមូលដ្ឋានសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជុំវិញលទ្ធផលនៃការប្រមូលចំណូល អគ្គនាយកដ្ឋានពន្ធដារ បានបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ការបន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព លើវិធានការអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកម្មន្តសាលទូទៅ ការបន្តអនុវត្តវិធានការចាំបាច់នានា ដែលបានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២១ និងការបន្តអនុវត្តប្រកបដោយយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ជាដើម ។

លោកបន្តថា ជុំវិញការអនុវត្តវិធានការសំខាន់ៗនេះ ចាប់ពីឆ្នាំ ២០១២ មកនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានល្អប្រសើរ និងលើសផែនការកំណត់ ជាក់ស្តែងនៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ ១៩ ទោះបីមានផលប៉ះពាល់ ក៏អគ្គនាយកដ្ឋានបានប្រមូលចំណូលលើសផែនការដែលកំណត់ដោយច្បាប់, ក្នុងនោះចំពោះការប្រមូលចំណូលបានល្អប្រសើរនេះ ធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពជម្រុញការអភិវឌ្ឍន៍ នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។

ទាក់ទងការប្រមូលចំណូលនេះ លោក កែន សម្បត្តិ បញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តការប្រមូលចំណូលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះសម្រាប់ចំណូលថ្នាក់ជាតិ មានចំណូលចរន្ត និងចំណូលមូលធន, ចំណែកចំណូលថ្នាក់ក្រោមជាតិ មានចំណូលថវិការថ្នាក់ក្រោមជាតិរបស់ខេត្ត, ចំណូលថវិការរបស់ស្រុក-ខណ្ឌ និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ឃុំសង្កាត់ ជាដើម ហើយនៅក្រមខណ្ឌប្រមូលចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារមានតួនាទី និងភារកិច្ចប្រមូលចំណូលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃចំណូលផ្ទៃក្នុង។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេល៣ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំណូលនេះកើនឡើងជាង ២២%៕
អត្ថបទ៖ ឆៃ យ៉ា




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា