ព័ត៌មានជាតិ
កម្ពុជាស្ថិតក្នុងលំដាប់ទី ២ នៅតំបន់អាស៊ាន ដែលបានបញ្ជូនស្ត្រី ជាកងកម្លាំងរក្សាសន្តិភាព
ប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់ទី ២ នៃប្រទេសដែលបានបញ្ជូនស្ត្រី ជាកងកម្លាំងរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាណគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨,៣០២រូប។ ក្នុងនោះ ស្រ្តីមានចំនួន ៥៨០រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ចំនួន ៩ប្រទេស។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា កម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី ២ នៃប្រទេស ដែលបានបញ្ជូនស្ត្រី ជាកងកម្លាំងរក្សាសន្តិភាព នៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានហើយក្នុងស្មារតី ប្តេជ្ញាចិត្តខ្ពស់ ដើម្បីឈានឆ្ពោះឲ្យសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបញ្ជូនកងទ័ពមួកខៀវនារីឲ្យបាន ២០ភាគរយ នៅត្រឹមឆ្នាំ ២០២៤ខាងមុខ។
ជាមួយគ្នានេះដែរមូលនិធិ Elsie Initiative របស់អង្គការសហប្រជាជាតិ បានគាំទ្រសម្រាប់ការបញ្ជួនកងកម្លាំងមួកខៀវស្ត្រី ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មូលនិធិ Elsie Initiative (EIF) បង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ ២០១៩ មូលនិធិនេះ គឺជាមូលនិធិពហុភាគី ដែលបានរួមចំណែកពីរដ្ឋាភិបាលប្រទេស អូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស ក្នុងគោលបំណងបង្កើនល្បឿនវឌ្ឍនភាព ឆ្ពោះទៅទទួលបាននូវគោលដៅសូចនាករយេនឌ័រ ដែលស្របជាមួយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងកងកម្លាំង របស់អង្គការសហប្រជាជាតិ ២០១៨ ២០២៨។

ប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់ទី ២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់ នៅក្នុងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្ពុជា មានកងកម្លាំងចំនួន ៧៦៦រូប ដែលមាន ១៤ភាគរយ ជាស្ត្រីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។
លោកស្រី Sarah Knibbs ប្រធានស្តីទី នៃការិយាល័យតំបន់ របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women សម្រាប់អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា គម្រោងនេះ គឺជាចំនុចគោលមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បង្កើននូវការចូលរួមរបស់ស្ត្រី ប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
លោកស្រីសង្ឃឹមថា គម្រោងផែនការនេះ ក៏ជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត ក្នុងការបញ្ជូនកម្លាំងស្រ្តីទៅក្នុងបេសកកម្មរក្សាសន្តិភាព៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ