Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺ​កូវីដ-១៩​ ជិត៧០នាក់ ភាគច្រើនអ្នកមិនទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

រហូតមកដល់ពេលនេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រមាណជិត៧០នាក់ ស្រីជាង៤០នាក់ ភាគច្រើនអ្នកមិនទាន់វ៉ាក់សាំង ឬអ្នកដែលចាក់វ៉ាក់សាំងអត់គ្រប់ដូស និងអ្នកដែលមានជំងឺប្រចាំកាយ។

ថ្លែងក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន៦៧នាក់ ស្រី៤២នាក់ ក្នុងនោះស្លាប់ដោយ Delta មាន៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្តបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង អ្នកខ្លះបានចាក់វ៉ាក់សាំងត្រឹមដូសទី១ និងអ្នកដែលមានជំងឺប្រចាំកាយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ពេលដែលកើតកូវីដ គឺមិនធ្ងន់ធ្ងរ និងមិនប៉ះពាល់ដល់អាយុជីវិតទេព្យាបាលក៏ឆាប់ជាសៈស្បើយទៀតផង។

លោកស្រីអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩​ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជា និងសូមយកចិត្តទុកដាក់អនុវត្តវិធាន “៣ការពារ
និង៣កុំ”ឱ្យបានខ្ជាប់ខ្ជួនព្រោះថា ការអនុវត្តវិធានការនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់កាឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង។

លោកស្រីអភិបាលខេត្តបានលើកឡើងទៀតថា ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នៅខេត្តកោះកុងមានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួន ៩៧.៤០៤នាក់ ស្រី ៤៦.២៩១ នាក់ស្មើនឹង ១០៦,០៨% ធៀបនឹងផែនការគោលដៅ។ កុមារ និងយុវវ័យ
មានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន១៥.៩៦៨នាក់ ស្រី ៧.៧១៧នាក់ ស្មើនឹង ៩៨,៤២% ធៀបនឹងផែនការគោលដៅ។កុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន១៧.១៧២នាក់ ស្រីចំនួន ៨.៣៩២នាក់ ស្មើនឹង ១១០,៤០% ធៀបនឹងផែនការគោលដៅ និងកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន
៦.១៤០នាក់ ស្រីចំនួន ២៧៨៩នាក់។មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន ៧៧.៧៥៤នាក់ ស្រីចំនួន៣៦.៨១២នាក់ និងដូសទី៤ ចំនួន ៦.៧៦២នាក់ ស្រីចំនួន ២.៣៤០នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៣៦២៥៤នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៣ ១១៦នាក់និងអ្នកស្លាប់សរុបចំនួន ៣០៥៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១២ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២២ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម