Connect with us

ព័ត៌មានជាតិ

​អ្នក​ពាក់​ព័ន្ធ​កាំភ្លើង​វែង​ម៉ាក​M16​របស់​ជនជាតិ​ចិន ​កម្លាំង​អាវុធហត្ថ​កំពុងបន្ត​បើក​ការអង្កេត

បានផុស

នៅ

បើទោះបីជា​ ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ជនជាតិ​ចិន​៣​នាក់​ ដែល​កម្លាំង​អាវុធហត្ថ​រាជធានី​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ផ្ដន្ទាទោស​ថ្មីៗ​នេះ ​នៅ​មិនទាន់​សម​ហេតុផល​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​ផ្តល់​ឬ​លក់​ក៏​ដោយ​ ក៏​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ នៅតែ​បន្ត​ធ្វើ​ការអង្កេត​ថា​ តើ​អ្នកណា​នៅ​ពាក់ព័ន្ធ​ផ្ដន្ទាទោស​បន្ត​ទៀត​មិន​បង្អង់​ដៃ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​នេះ​បន្តិច​ មន្ត្រី​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ទាំង​៣​ ដែល​ពាក់​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អាវុធ​វែង​M16​មាន​បង់​ចំនួន​២ គ្រាប់​ចំនួន​៥៤​គ្រាប់​ទៀត​នោះ​ គឺ​ការិយាល័យ​ជំនាញ​មិន​បង្អង់​ដៃ​ឡើយ ​កំពុងតែ​អង្កេត​បន្ត​ ដើម្បី​តាម​ចាប់ខ្លួន​អ្នកលក់ ​ឬ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​។ ប្រភព​បន្ត​ថា ក្រោយ​ចាប់ខ្លួន​ពួក​ចិន​ទាំង​៣​នាក់​ បាន​សារ​ភាព​ថា កាំភ្លើង​វែង​នោះ​មិត្តភក្ដិ​របស់​គេ​ឲ្យ​ប្រើ ក្នុង​ឡាន​តែ​ពេលនេះ មិត្តភក្ដិ​រូប​នោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។ ក្រុម​ជំនាញ​គិត​ថា ចម្លើយ​សារ​ភាព​នេះ​នៅ​មិន​សម​ហេតុផល​ឡើយ​។ ហេតុ​ដូចនេះ​ ហើយ​ទើប​ក្រុម​ជំនាញ​ព្រហ្ម​ទណ្ឌ​របស់​អាវុធហត្ថ​រាជធានី​ បន្ត​ការស្រាវជ្រាវ​ ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នោះ ​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​គួរ​បញ្ជាក់​ថា ជនសង្ស័យ​ជនជាតិ​ចិន​០៣​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ បន្ទាប់ពី​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ ខណ្ឌ​ចំការមន ឃាត់ខ្លួន នៅ​ចំណុច​ផ្សារ​ផ្លា​ហ្សា​បឹងត្របែក ផ្លូវ​៤៦៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ រួចមក​។​

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​បង្ក្រាប​ជនជាតិ​ចិន​ខាងលើ​ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ បាន​ដកហូត​វត្ថុតាង អាវុធ​វែង​១​ដើម​ម៉ាក​M16 មាន​បង់​ចំនួន​២ គ្រាប់​ចំនួន​៥៤​គ្រាប់​។ ជុំវិញ​ករណី​កម្លាំង​ការិយាល័យ​ជំនាញ​ បើក​ការស្រាវជ្រាវ​បន្ត​ដើម្បី​រក​ប្រភព​កាំភ្លើង​វែង​របស់​ជន​ជាតិ​ចិន​នោះ បាន​មក​ពី​អ្នកណា​បន្ត​ទៀត​។

​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​០៣​នាក់ ទី​១. ឈ្មោះ CHEN MAO DUN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ អ្នកបើកបរ​រថយន្ត ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៩៧ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២. ឈ្មោះ YANG XIAO LONG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ខុន​ដូ​ស្តារ​ស៊ី​ធី បន្ទប់​លេខ​៣១៣ ខណ្ឌ​សែន​សុខ​។ ទី​៣. ឈ្មោះ ZHANG WEN LI ភេទ​ស្រី អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន នៅ​ខុន​ដូ​ស្តារ​ស៊ី​ធី បន្ទប់​លេខ​៣១៣ ខណ្ឌ​សែន​សុខ៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​បុរស​ម្នាក់​ឲ្យ​ប្រពន្ធ​យក​ថ្នាំលេប​មិនបាន ទាញ​ថ្នាំ​សម្លាប់​ខ្យង​មក​ផឹក​ ស្លាប់​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម