ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំលឹកអំពីការអន្តរាគមន៍ ចំពោះករណីនិស្សិតស្រីម្នាក់ ជាមួយឧកញ៉ា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះការលើកឡើងរបស់បុគ្គលខ្លះ ដែលបានរិះគន់ចំពោះការអន្តរាគមន៍របស់សម្ដេច ពាក់ព័ន្ធនឹងករណីនិស្សិតស្រីម្នាក់ជាមួយឧកញ៉ាម្នាក់ ដែលរហូតមានការប្ដឹងផ្ដល់គ្នានៅតុលាការ។

កាលពីអំឡុងខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ មានការភ្ញាក់ផ្អើលដោយឧកញ៉ាម្នាក់ បានប្ដឹងនារីម្នាក់ថា លួចទូរស័ព្ទ និងចាក់ឧកញ៉ា បណ្តាលឲ្យរងរបួស។ ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ រហូតមានការអន្តរាគមន៍ពីមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីស្វែងរកយុត្តិធម៌ជូននារីរូបនោះ។
នៅក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុប ១,៧៥៣នាក់ នាព្រឹកថ្ងៃទី ៣ ខែឧសភានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការអន្តរាគមន៍ ទៅលើករណីនិស្សិតស្រីម្នាក់ ជាមួយឧកញ៉ាម្នាក់ ក្រោយមានការរិះគន់ពីបុគ្គលខ្លះ ដែលមិនបានដឹងរឿងនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មិនមែនតែករណីខាងលើនេះ ពោលគឺសម្ដេចធ្លាប់បានអន្តរាគមន៍ទៅលើករណីមួយចំនួនទៀត ដែលអ្នករិះគន់ទាំងនោះមិនបានដឹង ហើយប្រសិនបើពួកគេដឹងរឿងពិតហើយ ថាតើពួកគេនូវតែទទួលថា រឿងនេះនាយករដ្ឋមន្ត្រី មិនគួរលូកដៃទៀតឬ?
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ប្រសិនបើករណីខាងលើនេះ គ្រាន់តែជាករណីរវាងមនុស្សប្រុស និងមនុស្សស្រីនោះ គឺសម្ដេចមិនចាំបាច់អន្តរាគមន៍នោះទេ។ ប៉ុន្តែការអន្តរាគមន៍នេះ ដោយសារតែមានបញ្ហាអយុត្តិធម៌កើតឡើង ដោយនិស្សិតស្រីម្នាក់នោះ កំពុងជាប់ឃុំនៅមន្ទីរឃុំឃាំង ដែលមានអន្តរាគមន៍របស់ឧកញ៉ា ៤ ទៅ ៥នាក់ឯណោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តើឲ្យខ្ញុំនៅស្ងៀមទេរឿងនេះ ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជាតិរច្ឆាន សុំអ្នកធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកបន្តថា ដំណើររឿងខាងលើនេះ គឺសម្ដេចមិនបានដឹងនោះទេ តែមានការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើលដោយទាមទារ ឲ្យជួយរកយុត្តិធម៌ជូននិស្សិតស្រីរូបនោះ។ បន្ទាប់ពីមកសម្ដេច បានឲ្យមេធាវីរបស់រាជរដ្ឋាភិបាល ធ្វើការស្រាវជ្រាវ ថាតើនិស្សិតស្រីរូបនោះកំពុងស្ថិតនៅឯណា ជាលទ្ធផលគឺនិស្សិតស្រីរូបនោះ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ដោយការប្ដឹងរបស់ឧកញ៉ា ដែលថា និស្សិតស្រីរូបនោះចាក់ទៅលើខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្តថា កូនប្រសាររបស់ឧកញ៉ារូបនោះ បានទិញទឹកចិត្តមេធាវីរបស់រាជរដ្ឋាភិបាលថែមទៀត។ សម្ដេចតេជោ បានបន្ថែមថា «បន្ទាប់ទៅកូនប្រសាររបស់ឧកញ៉ាហ្នឹង ទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត មេធាវីរបស់ខ្ញុំរាយការណ៍ហើយ ប្រធានក្រុមមេធាវីរបស់ខ្ញុំ ដោយលើកឡើងថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ សារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មាន គេបាញ់ហ្វវើតចូលគ្នាទៅវិញទៅមក ទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវឲ្យមេធាវីរបស់ខ្ញុំ ក្រុមមេធាវីសម្ដេចតេជោ ទៅធ្វើការធានាឲ្យនិស្សិតជានារីនោះ មកនៅក្រៅឃុំ បន្ទាប់ទៅដោយមានការរៀបចំបិទមាត់អ្នកសារព័ត៌មានទាំងអស់ ខ្ញុំបានបញ្ជាឲ្យដកខ្លួនរបស់កូនប្រសារឧកញ៉ានោះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងទូរស័ព្ទដៃរបស់កូនប្រសារឧញ៉ារូបនោះ ពោរពេញទៅដោយរូបភាពកាត់តអាសអាភាស ដោយយកនិសិ្សតស្រីរូបនោះ កាត់តជាមួយឧកញ៉ានៅលើគ្រែជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះ ម៉ោងនេះ ចៅស្រីនោះ កំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ ឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នោះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់