Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាប្ដេជ្ញាជួយមីយ៉ាន់ម៉ា ឲ្យវិលរកលទ្ធិប្រជាធិបតេយ្យឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងបន្តប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ឲ្យ​វិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច របស់អាស៊ាន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ក្នុងជំនួបស​ន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្ដូរទស្សនៈលើមាគ៌ា ឆ្ពោះទៅរកការពន្លឿនការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ ចំណុចរបស់អាស៊ាន។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោក មីង អោងឡាំង ថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗ នូវអាទិភាពបន្ទាន់ចំនួន ៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច គឺ ១. ការបញ្ឈប់អំពើហិង្សា ២. ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជន ដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣. ការកសាងទំនុកចិត្ត និងភាពជឿជាក់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការប​ន្ថែមទៀត ពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចលើកទី ២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើងនៅចុងខែឧសភានេះ។

សម្ដេចតេជោ បានបញ្ជាក់ពីសារៈសំខាន់ នៃការអនុញ្ញាតឲ្យប្រេសិតពិសេស បានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី និងលោក វិន ម្ញិន អតីតប្រធានាធិបតីមីយ៉ាន់ម៉ា ជាដើម។ សម្ដេចតេជោលើកឡើងថា ការអនុញ្ញាតឲ្យជួបភាគីពាក់ព័ន្ធទាំងនេះ គឺដើម្បីសំដៅជួយបង្កើតបរិយាកាសអំណោយផល សម្រាប់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយ ប្រកបដោយបរិយាបន្ននៅមីយ៉ាន់ម៉ា៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម