Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន​ ៖ ​”ឃុំ ១​ ត្រូវមាន​អនុវិទ្យាល័យ ១” ត្រូវបាន​ប្តូរទៅជា ” ឃុំ ១ ​ត្រូវមានអនុវិទ្យាល័យ ១​ យ៉ាងតិច”​

បានផុស

នៅ

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១៧៥៣នាក់ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៣ ខែឧសភា ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ​កាល​ពីដើមសិស្សរត់រកសាលា តែសម័យនេះ​សាលារត់រកសិស្ស ​ដោយត្រូវ​បង្កើន​​ចំនួនសាលាបន្ថែម​ ប្រ​សិនបើតំបន់នោះធំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥទ្ធិពល​នៃសង្រ្គាមបំផ្លាញ នូវការសិក្សារបស់​សិស្ស និងបង្កើតនូវស្ថានភាពមិនអំណោយផល សម្រាប់គ្រូបង្រៀន សម្រាប់សិស្សា​នុ-សិស្ស​ រហូតទីកន្លែងខ្លះត្រូវធ្វើលេណដ្ឋាន សម្រាប់សុវត្ថិភាពដល់សិស្ស និង​គ្រូបង្រៀន​ថែម ទៀត។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រោយឆ្នាំ ១៩៩៨ សន្តិភាព​បានកើតឡើង​ នៅក្នុង​ក្របខណ្ឌទូទាំងប្រទេសជាលើកដំបូង ​នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា ដែលមានការ​ឯកភាពជាតិ ឯកភាពទឹកដី ដែល​ប្រទេសមួយមានការបែកបាក់ មានតំបន់ត្រួតត្រាច្រើន កងកម្លាំងប្រដាប់អាវុធ​ច្រើនប្រឆាំងគ្នាលើទឹកដី។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា វត្តមាននៃ​សន្តិភាព ជំនួសឲ្យសង្គ្រាម បានផ្ដល់ឱកាស ​​​សម្រាប់ការ​អភិវឌ្ឍជាតិ។ សម្ដេចតេជោធ្លាប់បានបញ្ជាក់ថា បើគ្រាន់តែសមាហរណកម្ម​ខាងនយោបាយ និងរដ្ឋបាល គឺមិនគ្រប់គ្រាន់ទេ ត្រូវធ្វើ​សមាហរណកម្មរូបវន្ត ការតភ្ជាប់ ​ក៏ដូចជាការ​កសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានា​ផងដែរ។

សម្តេចតេជោបន្ថែមថា ថ្ងៃនេះ​យើង​​បាន​មើល​ឃើញថា សិស្សនៅជនបទមិនចាញ់សិស្សនៅទីក្រុង​ភ្នំពេញ​ទេ ​​សម្រាប់​ការ​សិក្សា។ សម្ដេចតេជោ ហ៊ុន សែន ​បានអះអាងថា នៅតាមតំបន់ប្រយុទ្ធនានា សម្ដេចបានកសាងសាលារៀន ដែលមាន​ទឹកប្រាក់ប្រមាណ ៤០០​លានដុល្លារ។ យើង​បាន​វិនិយោគ​ច្រើនណាស់ ទៅលើវិស័យ​អប់រំ។ កាលពីដើមសិស្សរត់រកសាលា តែសម័យ​នេះ​សាលារត់រកសិស្ស។ ពីមុនយើងប្រើពាក្យថា ​”ឃុំ ១ ត្រូវមាន​អនុវិទ្យាល័យ ១” តែឥឡូវ យើងមិនប្រើភាសានេះទៀតទេ គឺយើងប្រើភាសា​ “ឃុំ ១​ត្រូវមានអនុវិទ្យាល័យ ១​យ៉ាងតិច”​។ មានន័យថា បើ​ឃុំតូច ​​អាច​មានអនុវិទ្យាល័យមួយ ប៉ុន្តែបើឃុំធំ ត្រូវតែមានពីរ ឬលើស ដើម្បីកាត់បន្ថយចំងាយផ្លូវ នៃការធ្វើដំណើររបស់សិស្ស។

​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រទេសនេះកំសត់ណាស់ ទំរាំនៅបានមកប៉ុណ្ណេះ ហើយយើងធ្វើការប្រៀបធៀប ថាតើអតីតកាលយើងមានអ្វី ហើយមកដល់ពេលនេះយើងមានអ្វី វិស័យអប់រំបានងើបឈរឡើង ដោយការចូលរួមទាំងអស់គ្នា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៩ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ជ័យ ចាប
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម