ព័ត៌មានជាតិ
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ៧៣ លានដូស
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណជាង ៧៣ លានដូសហើយ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងប្រភេទ Pfizer ជិត ២ លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមវ៉ាក់សាំងជាង ៧៣ លានដូស មានទាំងវ៉ាក់សាំងជំនួយទ្វេភាគី ជំនួយតាមរយៈយន្តការកូវ៉ាក់ និងការបញ្ជាទិញផ្ទាល់ ហើយវ៉ាក់សាំងជាង ៥៣ លានដូសបានប្រគល់ជូនកម្ពុជារួចហើយ និងនៅសល់ជាង ២០ លានដូសទៀតនឹងដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត។
លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម្រាប់សហរដ្ឋអាមេរិក នេះជាជំនួយលើកទី២ហើយ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ជូនដល់រដ្ឋាភិបាល ដែលលើកទី១ បានផ្តល់ប្រមាណ ១ លានដូស ជាប្រភេទវ៉ាក់សាំងចនសុនសនសុន។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងពីយន្តការកូវ៉ាក់ជូនប្រជាជនកម្ពុជាប្រមាណ ២០ ភាគរយក្នុងចំនោមប្រជាជន ១៦ លាននាក់ ស្មើនឹងប្រមាណ ៧ លានដូស។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមខែមេសានេះ កម្ពុជានៅសល់វ៉ាក់សាំងស្តុកនៅក្នុងឃ្លាំងប្រមាណជាង ៨ លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
លោក ផាកទ្រីក ម៉ូហ្វី ឯកអគ្គរដ្ឋទួតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានចូលរួមចែករំលែកដ៏មានប្រសិទ្ធិភាព និងសុវត្តិភាពនូវវ៉ាក់សាំងជាង ៥០០ លានដូស ដល់ប្រទេសជាង ១១០ ប្រទេសដោយមិនមានគិតប្រាក់អ្វីទាំងអស់ ដើម្បីចូលរួមចំណែកដល់សេដ្ឋកិច្ចជុំវិញពិភពលោក រួមទាំងវ៉ាក់សាំង ៣ លានដូសជូនដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់។

លោកបានបន្តថា សម្រាប់កម្ពុជាសហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយបន្ថែមតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកចំនួន ១៦ លានដុល្លារ និងជំនួយបច្ចេកទេសចាំបាច់នៅពេលដែលមានជំងឺរាតត្បាតនេះ ដូចជាការឃ្លាំមើលការតាមដាន និងការលើកកម្ពស់ការយល់ដឹងសាធារណជន និងការទប់ស្កាត់ជំងឺកូវីដ-១៩។
លោកបានបន្តទៀតថា សហរដ្ឋអាមេរិកបានធ្វើការជាមួយក្រសួងសុខាភិបាល និងសហគមន៍ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះបានផ្តល់ជំនួយដល់ប្រជាជនកម្ពុជាច្រើនជាង ១០ លាននាក់ទូទាំង ២៥ រាជធានីខេត្ត។
ជាងនេះទៀត លោកឯកអគ្គរដ្ឋទូតបានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិដ៏ក្លាហាន ពិសេសក្រុមជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលការខិតខំនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបញ្ចប់នូវការរាតត្បាតនេះ។
លោកឯកអគ្គរដ្ឋទួតបានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូនានា និងសហគមន៍គ្រប់កម្រិតទាំងអស់ដើម្បីរក្សាជីវីតពួកគាត់ និងរៀបចំត្រៀមខ្លួនសម្រាប់ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត ហើយការសហការនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរទាំងនៅកម្ពុជាទាំងនៅទូទាំងពិភពលោក។ លើសពីនេះទៀតសហរដ្ឋអាមេរិកនៅតែមានមោទនភាពក្នុងភាពជាដៃគូជាមួយប្រជាជនកម្ពុជាដើម្បីជួយផ្តល់នូវសម្ភារក្នុងការបញ្ចប់នៃជំងឺរាតត្បាតនេះ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ ដល់ប្រជាពលរដ្ឋបានចំនួន ១៤ ៩៤៧ ២៧៧ នាក់ ដូសទី២ បានចំនួន ១៤ ២០៧ ៩១២ នាក់ ដូសទី៣ បានចំនួន ៨ ៦០៤ ២៤២ នាក់ និងដូសទី៤ ចំនួន ១ ៧៥៨ ៣២២ នាក់។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវបន្តអនុវត្តវិធានការរបស់ប្រមុខរដ្ឋាភិបាល ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ