Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អនុញ្ញាតឲ្យជ្រើសរើសកងទ័ព​ជាង ៣០០នាក់ ​សម្រាប់បំពេញបន្ថែមផ្នែកការពារដែនអាកាស​

បានផុស

នៅ

មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១៧៥៣នាក់ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៣ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​​​អះអាង​ថា មានមនុស្សមួយ​ចំនួន​នៅ​មិន​យល់ពីពាក្យថា “សំណាញ់មេឃ” ហើយមកដល់ពេលនេះ សម្តេច​បាន​អនុញ្ញាតឲ្យជ្រើសរើសកងទ័ព ​សម្រាប់បំពេញបន្ថែមផ្នែកការពារដែនអាកាស ឬ“សំណាញ់មេឃ”​ នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន ​កន្លងមក សម្ដេចធ្លាប់​​បានលើកឡើងពីការប្រើប្រាស់ “សំណាញ់​​មេឃ”។ ប៉ុន្តែ​អ្នក​មិនយល់មួយចំនួន ស្ដាប់អត្ថន័យ​មិនបាន ហើយ​ការលើកឡើងនេះ ដោយសារតែ​មានការលើកឡើងមួយចំនួនថា កម្ពុជាខ្វះយន្តហោះមិច និងនា​វា​មុជទឹកជាដើម។ ​សម្ដេចបានបញ្ជាក់ថា «យន្តហោះមិចនេះ​ យើងមិនប្រើទេ ពីព្រោះនៅ​ក្នុងអតីតរដ្ឋកម្ពុជាកម្ពុជា យើងមានយន្តហោះមិចនេះ រាប់រាប់សិបគ្រឿង ហើយ​ក្នុងមួយឆ្នាំៗ ត្រូវចំណាយចិញ្ចឹមចំនួន​ ៣៦០តោន​ (ក្នុងយន្តហោះ ១គ្រឿង) សម្រាប់ហ្វឹកហាត់ពីឡុត»​។

សម្តេចតេជោ បានអះអាងថា កម្ពុជាមិនមាន​ការចាំបាច់ ​ក្នុងការប្រើប្រាស់យន្តហោះមិចនេះទេ ហើយចង់ប្រើប្រាស់ “សំណាញ់មេឃ”​ វិញ ដែល​និយមន័យ​សំណាញ់មេឃ​ ​នៅក្នុងពេលនេះ បានសេចក្តីថា “កម្លាំងការពារអាកាស ​​ដែលទៅពីខាងក្រោម”។​ តែ​មានមនុស្សខ្លះ​នៅតែមិនយល់ ហើយមិនព្រម​ស្វែងយល់អ្វីទៅ​ដែលគេចង់និយាយ។​

សម្ដេចតេជោ ហ៊ុន សែន​ បានឲ្យដឹងទៀតថា «ឥឡូវខ្ញុំនិយាយ​ឲ្យច្បាស់ ខ្ញុំទើបតែចុះហត្ថលេខាលើ​អនុក្រឹត្យក្រឹត្យ​បង្កើត ឲ្យរើសកងទ័ពចំនួន​ជាង ៣០០នាក់ សម្រាប់បំពេញបន្ថែម​ឲ្យផ្នែកការ​ពារ​អាកាស។ កម្ពុជា​ អត់ត្រូវការចាំបាច់រកយន្តហោះ ទៅបាញ់​គ្នាលើអាកាសនោះទេ គឺត្រូវការ​តែ​កម្លាំង​ការពារអាកាស ដែលហៅថា “សំណាញ់មេឃ” ប៉ុណ្ណោះ»៕ ​

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម