ព័ត៌មានជាតិ
“ផ្ទះបាយអង្គរ” ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច បើកសម្ពោធ ដោយសារ ជោគជ័យ ៣ យ៉ាង
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកស្រី ខេង សំវ៉ាដា ប្រធានកិត្តិយស នៃសមាគមនារីអាស៊ានកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធ “ផ្ទះបាយអង្គរ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្តាប្រទេសអាស៊ាន និងតំណាងប្រទេសដៃគូអាស៊ានចូលរួមផងដែរ។

“ផ្ទះបាយអង្គរ” នេះត្រូវបានរៀបចំឡើងក្រោមហេតុផលចំបងចំនួន៣ គឺ៖
ទី១ សៀវភៅមុខម្ហូប “រសជាតិអង្គរ-The Taste of Angkor” របស់ក្រសួងការបរទេស បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ-The Best Asian Cookbook” នៅក្នុងការប្រកួត Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងបារីស ដោយសារសៀវភៅនេះមានរូបមន្តធ្វើម្ហូប និងបង្អែមខ្មែរចំនួន ៣៨ មុខ ដែលលម្អិត និងងាយស្រួលធ្វើតាម។ អាស្រ័យហេតុនេះ ក្រសួងនឹងប្រើប្រាស់សៀវភៅនេះជាឧបករណ៍គន្លឹះដើម្បីលើកស្ទួយ និងផ្សព្វផ្សាយវិស័យការទូតអាហារកម្ពុជា តាមរយៈមិត្តភក្តិបរទេសនៅទូទាំងពិភពលោក ជាឧទាហរណ៍មិត្តភក្តិអាស៊ានរបស់យើងនៅក្នុងថ្ងៃនេះ។

ទី២ ក្រសួងការបរទេសតាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គ្រោងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ការទូតអាហារ” ដល់មន្រ្តីការទូតកម្ពុជា ជាពិសេសភរិយាឯកអគ្គរាជទូត ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃរូបមន្ត និងវិធីចម្អិនម្ហូបខ្មែរ។ បន្ទាប់មក ពួកគាត់នឹងប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះដើម្បីពន្យល់ពីប្រវត្តិម្ហូបខ្មែររាប់ពាន់ឆ្នាំ និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរដល់មិត្តភក្តិបរទេស។

ទី៣ បន្ទាប់ពីម្ហូបខ្មែរត្រូវបានទទួលស្គាល់ និងមានភាពល្បីល្បាញហើយ យើងទាំងអស់គ្នាជឿជាក់ថានឹងមានឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម និងការពង្រីកចំនួនភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។ ជាលទ្ធផល វានឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ការបង្កើត “ផ្ទះបាយអង្គរ” នេះគឺជាការកែទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើងដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងជាផ្នែកមួយនៃការទូតអាហារ ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច២០២១-២០២៣ របស់ក្រសួង ព្រមទាំងទទួលបានការគាំទ្រទាំងស្រុងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ