Connect with us

ព័ត៌មានជាតិ

កូវ៉ាក់​គ្រោង​ផ្តល់​វ៉ាក់សាំង​ជាង​ ៥ លាន​ដូស​បន្ថែម​ទៀត​ដល់​កម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌលកូវ៉ាក់​ គ្រោងនឹងផ្តល់វ៉ាក់សាំង​ប្រមាណ ៥លាន ៥សែន​ដូសបន្ថែមទៀត​ដល់ប្រទេស​កម្ពុជា​សម្រាប់គាំទ្រ​ដល់ដំណើរការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋទៅថ្ងៃអនាគត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំង​ប្រភេទ​ Pfizer ​ជិត២លានដូសជាជំនួយរបស់​សហរដ្ឋអាមេរិក​នៅ​ព្រឹកថ្ងៃទី០៣ ឧសភានេះ​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ​ ​(Foroogh Foyouzat)​នាយិកាយូនីសេហ្វប្រចាំកម្ពុជា​ បានមានប្រសាសន៍ថា​ ការមកដល់វ៉ាក់សាំង ​២​លានដូស​ជាជំនួយរបស់សហរដ្ឋអាមេរិក​នាពេលនេះធ្វើឱ្យការផ្តល់ជំនួយ​តាមរយៈយន្តការកូវ៉ាក់​កើន​ឡើងដល់៥លាន៩សែនដូសដែលចំនួន​នេះស្ទើរតែគ្រប់ចំនួន៦​លាន ៧សែន​ដូស ដែល​យន្ត​ការកូវ៉ាក់​បានសន្យាផ្តល់ជូនប្រទេស​កម្ពុជាស្ថិតក្នុងដំណាក់​កាល​ដំបូងដែលកំពុង​មានការរាតត្បាត​ជំងឺកូវីដ១៩។

លោកស្រីបានបន្តថា វ៉ាក់សាំងចំនួន ៥លាន ៥សែនដូសបន្ថែមទៀតត្រូវ​បានបន្តការគាំទ្រ​ដល់កម្ពុជា​នាពេលអនាគត។

មជ្ឈមណ្ឌលកូវ៉ាក់  (COVAX) គឺជាយន្តការសកលមិនធ្លាប់មាន ដើម្បីពន្លឿនការអភិវឌ្ឍ​និងការ​ផលិត​វ៉ាក់សំាង​កូវីដ-១៩​ ដែលមានសុវត្ថិភាពនិងធានាឲ្យមានការទទួល​បានវ៉ាក់សាំងប្រកប​ដោយ​យុត្តិធម៌ និងសមធម៌និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

យូនីសេហ្វគឺជាទីភ្នាក់ងារដឹកនាំកិច្ចលទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សំាងកូវីដ-១៩តាមរយៈ​យន្តការ​កូវ៉ាក់ ហើយនេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត​និងមានភាពស្មុគស្មាញបំផុត​មិនធ្លាប់មាន​នៅ​ក្នុងប្រវត្តិសាស្រ្ត​នៃយុទ្ធនាការផ្តល់ថ្នាំបង្ការ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា​មជ្ឈមណ្ឌល​កូវ៉ាក់ ដែលជាយន្តការសកល ដឹកនាំដោយអង្គការ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ (UNICEF) បានសហការយ៉ាងជិតស្និទ្ធ​ជាមួយរាជរដ្ឋាភិ​បាល​កម្ពុជា តាំងពីដំបូង ក្នុងការជំរុញឱ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់​ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩។

លោក  រដ្ឋមន្ត្រីបានបន្តថារហូតមកដល់ពេលនេះប្រទេសកម្ពុជា​មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ប្រមាណ​ជាង៧៣​លាន​ដូសហើយសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ។

ក្នុងចំណោមវ៉ាក់សាំងជាង ៧៣លានដូស មានទាំងវ៉ាក់សាំងជំនួយទ្វេភាគី ជំនួយតាមរយៈយន្តការ​កូវ៉ាក់និងការបញ្ជាទិញផ្ទាល់ហើយ​វ៉ាក់សាំងជាង ៥៣លានដូស ​បានប្រគល់​ជូនកម្ពុជា​រួចហើយ និងនៅសល់ជាង ២០លានដូសទៀតនឹងដឹកមកដល់ប្រទេសកម្ពុជាជាបន្ត​បន្ទាប់​ទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម