ព័ត៌មានជាតិ
ភ្នំសំកុស មានសក្តានុពលយ៉ាងច្រើនដល់ប្រជាកសិករ និងបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ប្រជាកសិករចំនួន២ភូមិ គឺភូមិអូរជាំលើ និងភូមិអូរជាំក្រោម សម្តែងការរីករាយ និងជីវិភាពរស់នៅរបស់ពួកគាត់ ខណះដែលមុខរបរកសិកម្មរបស់ពួកគាត់ពឹងអាស្រ័យលើកត្តាធម្មជាតិទាំងដំណាំស្រូវ ទាំងដំណាំបន្លែ ឆ្លងកាត់មិនពិបាកពឹងផ្អែកលើទឹកភ្លៀងក៏អាចធ្វើស្រែបាន២ដងក្នុង១រដូវកាល និងផលដំណាំផ្សេងៗទៀតយ៉ាងប្រសើតាមរយះទឹកដែលបង្កើតឡើងពីធម្មជាតិបានផ្តល់ពីលើភ្នំមិនចេះរីងស្ងួត។

លោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានឲ្យដឹងថា ប្រជាពលរដ្ឋជាកសិករនៅតំបន់អូរជាំប្រកបរបរកសិកម្មមិនមានផលលំបាកអំពីបញ្ហាទឹកនោះទេ បើទោះបីប្រកបដំណាំអ្វីក៏ដោយចុះ គឺតាមរយះធម្មជាតិទឹកមិនចេះរីងស្ងួតនោះទេខួបប្រាំងខួបវស្សា។ លោកបន្តថា ទឹកដែលបានផ្តល់ដល់កសិករទាំង២ភូមិខាងលើនេះ គឺធ្លាក់ពីលើអតីតជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថា ភ្នំសំកុស វិញឋិតក្នុងស្រុកសំឡូតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ហើយក៏បង្កើតបានជាសហគមន៍អេកូទេសចរណ៍អូរជាំរហូតដល់បច្ចុប្បន្ន។

លោកបន្តថា ក្រោយបង្កើតបានជាតំបន់ទេសចរណ៍ប្រជាពលរដ្ឋរស់នៅតំបន់នេះក៏បានស្រូបយកសេដ្ឋកិច្ចមួយផ្នែកទៀតក្រៅពីប្រកបមុខរបរកសិកម្មតាមរយះការលក់ដូរម្ហូបអាហារនំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលពួកគាត់បានច្នៃប្រឌឹតតាមបែបបុរាណ្យលក់ជូនភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកផងដែរ។ ក្រៅពីនេះក៏មានសក្តានុពលជាច្រើនទៀតមានដូចជា ទឹកធ្លាក់ធម្មជាតិ,បឹងទន្លេផែនទំហំ២ហិចតា,កន្លែងលេងទឹក,សួនផ្កាចម្រុះ,ទេសភាពព្រៃភ្នំ,ចំការក្រវ៉ាញ,ម្ហូបប្រចាំតំបន់(ចេកព្រៃ),ទេសចរព្រៃភ្នំ(ផ្សងព្រេង),តំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម ព្រៃឈើចម្រុះជាដើមដោយមានបោះតង់និងមានផ្ទះស្នាក់ផង។

លោក ហម អារុណ ប្រធានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងដែរថា សហគមន៍អេកូទេសចរណ៍អូរជាំ
ជាសហគមន៍ទេសចរណ៍ដ៏សំខាន់មួយនៃតំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុសខេត្តបាត់ដំបង។ សហគមន៍នេះមានទីតាំងស្ថិតនៅភូមិអូរជាំលើ និងអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅប៉ែកខាងលិច ឆៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចំងាយប្រមាណ ៩៩ គីឡូម៉ែត្រពីទីរួមខេត្ត។

លោកបន្តថា ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់ឬយើងអាចធ្វើដំណើរតាមផ្លូវលេខ១៥៤ឆ្លងកាត់ផ្លូវអក្សរតេ និងវាលចម្បាំងចម្ងាយផ្លូវ៦៨គីឡូម៉ែត្រប៉ុណ្ណោះយើងអាចទៅដល់ទឹកជ្រោះតែម្តង។ ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតនៅតំបន់នោះ។

លោកបញ្ជាក់ថា ពាក្យថា អូរជាំ នេះ បានមកពីស្រែជាំ មានន័យថា ជាតំបន់កសិកម្មធ្វើស្រែដោយជោគជាំដោយទឹកខួបប្រាំងខួបវស្សាដែលបានមកពីប្រភពទឹកដែលមិនចេះរីងស្ងួតពីបឹងធម្មជាតិដ៏ធំមួយទំហំប្រមាណ២ហិចតាលើភ្នំមានឈ្មោះថា ទន្លេផែន ហើយហូរតាមជ្រោះជ្រលងភ្នំដែលហៅថា អូរជាំ ដល់ពេលបច្ចុប្បន្ន។

លោកបន្តថា តាមរយៈគម្រោងដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញ(CMWSP)ប្រជាជនដែលរស់នៅក្នុងភូមិអូរជាំលើ និងភូមិអូរជាំកណ្ដាលចំនួន១១៧គ្រួសារបានធ្វើលិខិតស្នើសុំបង្កើតសមាគមន៍ការពារធម្មជាតិអូរជាំដែលសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្តបាត់ដំបង នាយកដ្ឋានការពារនិងអភិរក្សនៅឆ្នាំ២០០៦តាមរយៈលោកប្រធានក្រុមប្រឹក្សាឃុំនាយកតំបន់ការពារធម្មជាតិភ្នំសំកុស លោកអភិបាលស្រុកសំឡូត ប្រធានមន្ទីរបរិស្ថាន នាយកដ្ឋានការពារ និងអភិរក្សធម្មធម្មជាតិ អភិបាលខេត្តបាត់ដំបង និងមានការឯកភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាននាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧។

រហូតមកដល់ចុងឆ្នាំ២០១៣ សហគមន៍តំបន់ការពារធម្មជាតិអូរជាំបានសហការរួមគ្នាជាមួយមន្ត្រីមន្ទីរបរិស្ថានដើម្បីរៀបចំផ្លូវចូលទៅក្នុងសហគមន៍អូរជាំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីអង្គការម្លប់បៃតងផងដែរ។ ដោយមើលឃើញពីសក្តានុពលនៃតំបន់ទេសចរណ៍ .មន្ទីរបរិស្ថានមន្ទីរទេសចរណ៍អង្គការបៃតងបានជួយរៀបចំសហគមន៍នេះជាតំបន់អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់អូរជាំដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិអូរជាំលើនិងភូមិអូរជាំកណ្តាលមានសមាជិកចូលរួមចំនួន ៤៦៦ គ្រួសារ និងមានចំនួនមនុស្សសរុប១,៣៣៣ នាក់ដោយចូលរួមគ្រប់គ្រងលើទំហំផ្ទៃដីចំនួន
៣៧២ហិកតាមានសក្តាសម្បូរបែបសម្រាប់ភ្ញៀវទៅទស្សនាកំសាន្តទាំងថ្ងៃទាំងយប់ក្រោមបរិយ៉ាកាសល្អនិងសុខសន្តិភាពពេញបរិបូរ៕
អត្ថបទ៖ សៅ សារិត





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ