Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ៖ របាយការណ៍របស់អង្គការគាំពារអ្នកកាសែតខ្លះ គឺសរសេរឡើងដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយ

បានផុស

នៅ

ថ្លែងក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានលើកឡើងថា របាយការណ៍ទាក់ទងនឹងសេរីភាពសារព័ត៌មានរបស់អង្គការគាំពារអ្នកសារព័ត៌មានមួយចំនួន គឺភាគច្រើនសរសេរឡើងដោយអ្នកផ្សេងដែលមិនមែនជាអ្នកសារព័ត៌មាន។ សម្រាប់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ការសេរសេររបស់ពួកគេនេះ គឺដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយរបស់ខ្លួនតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានអះអាងថា ប្រសិនបើក្រុមអង្គការទាំងនោះ ជាអ្នកសារព័ត៌មានពិតប្រាកដ នោះពួកគេពិតជាយល់ច្បាស់ណាស់ពីស្ថានភាពវិស័យសារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖« ពាក្យខ្មែរយើងតែនិយាយថា បើសិនជាបុគ្គលហ្នឹង ជាអ្នកដែលរែកទឹកដាក់ពាងដោយខ្លួនឯង នោះពួកគេនឹងដឹងថាទឹកដែលស្រក់ចេញពីពាងមួយដំណក់ៗវាមានតម្លៃប៉ុណ្ណា»។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា កាលពីចុងសប្ដាហ៍មុនបានចេញរបាយការណ៏ដោយរកឃើញថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជារងការរឹតត្បិត ខណៈមានអ្នកកាសែតចំនួន ៥នាក់ត្រូវបានចាប់ខ្លួន  អ្នកសារព័ត៌មាន៤នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ ១១នាក់រងអំពើហិង្សា និងការយាយី និងអា​ជ្ញាប័ណ្ណនៃស្ថាប័នសារព័ត៌មានចំនួន៣ត្រូវបានលុបចោល។ ក៏ប៉ុន្តែ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមិនបានលុបស្ថាប័នទាំង៣នេះទេ ពោល គឺគ្រាន់តែជាព្យួរបណ្ដោះ​អាសន្នតែប៉ុ​ណ្ណោះ។ មូលហេតុនៃការព្យួរនេះ គឺដោយសារពួកគេរំលោភក្រមសីលធម៌ និងការជំរិតទារប្រាក់ជាប្រព័ន្ធ​។

យ៉ាងណាក៏ដោយ លោក ណុប វី នាយក​ប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា បាននិយាយនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានថា ការគំរាមកំហែង ការយាយីលើអ្នកសារព័ត៌មាន និងការចោទប្រកាន់តាមផ្លូវតុលាការ និងបញ្ហាដែលកើតមានចំពោះអ្នកកាសែតបានកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២០។ លោកថា ប្រសិនបើករណីនេះមិនត្រូវបានឆ្លើយតប និងកាត់បន្ថយទេ នោះផលប្រយោជន៏ទាំងឡាយរបស់ប្រជាពលរដ្ឋ និងសង្គមនឹងត្រូវបានបោះបង់ចោល ឬបាត់បង់ជាមិនខាន។

ចំណែក លោកស្រី ចាន់ សុគន្ធា ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក វិស័យសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលធ្វើការបង្រ្កាបទៅក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានរិះគន់មកលើភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា  អ្នកសារព័ត៌មានត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាក្រុមទីមួយស្មើនិងមន្ត្រីរាជការ និងក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងមុនគេបង្អស់ ក៏ប៉ុន្តែចំណុចនេះមិនត្រូវបានអ្នកកាសែតមួយចំនួនយកទៅផ្សព្វផ្សាយនោះទេ។ ប៉ុន្តែ អ្វីដែលពួកគេផ្សាយ គឺបញ្ហាអសកម្ម ខ្វះភាពជាក់ស្ដែង ដូចជាការផ្សាយអំពីការដែលសមត្ថកិច្ចហាមឃាត់មិនមិនឲ្យអ្នកសារព័ត៌មានចូលក្នុងតំបន់ផ្ទុះកូវីដ១៩ និងចាត់ទុកវិធានការទាំងនេះជាការបំបិទសិទ្ធិសេរីភាពចំពោះពួកគេទៅវិញ។ សម្រាប់លោក ខៀវ កាញារីទ្ធ ការដែលអ្នកកាសែតលើកអំពីបញ្ហានេះធ្វើជាមូលហេតុ គឺអាចចាត់ទុកថា អ្នកកាសែតនោះខ្សោយចំណេះដឹងទាក់ទងនឹងកាសែត ឬក៏គាត់ចង់លើកបញ្ហា ដើម្បីសុំលុយ ឬផ្គាប់ចិត្តម្ចាស់ជំនួយប៉ុណ្ណោះ៕

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៨ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម