Connect with us

ព័ត៌មានជាតិ

សម្តេច​ប៉ាប​ Francis​ ស្នើ​​ជួប​​លោក​ ពូទីន​ នៅ​​មូស្គូ តែ​​គ្មាន​​ការ​​ឆ្លើយ​​តប

បានផុស

នៅ

សម្តេច​ប៉ាប Francis មាន​បន្ទូល​ក្នុង​បទ​សម្ភាស​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​អង្គារ៍ម្សិល​មិញ​ថា ​ព្រះ​អង្គ​បាន​ស្នើ​សុំ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុង​ទី​ក្រុង​មូស្គូ ដើម្បី​ព្យាយាម​បញ្ឈប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ។

សម្តេច​ប៉ាប​ក៏​បាន​ប្រាប់​កាសែត​អ៉ីតាលី Corriere Della Sera ថា ព្រះវិហារ​រុស្ស៊ី Orthodox របស់​ចៅ​អធិការ​ព្រះ​នាម​ Kirill ដែល​បាន​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​សង្គ្រាម​មិន​អាច​ក្លាយ​ជា​​​អាសនៈ​របស់​លោក ពូទីន បាន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច Francis ដែល​បាន​ធ្វើ​ទស្សនកិច្ច​​ដ៏​ភ្ញាក់​ផ្អើល​មិន​ធ្លាប់​មាន​ទៅ​កាន់​ស្ថានទូត​រុស្ស៊ី​នៅ​ពេល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​បានប្រាប់​​កាសែត​ថា ប្រហែល​ជា​៣​សប្តាហ៍​នៃ​សង្គ្រាម​កើត​មាន​ឡើង ព្រះ​អង្គ​បាន​ស្នើ​ដល់​មន្ត្រី​ទូត​កំពូល​របស់បុរី​វ៉ាទីកង់​ដើម្បីផ្ញើលិខិត​ទៅ​លោក​ ពូទីន។

ព្រះ​អង្គ​មាន​បន្ទួល​ថា លិខិត​​មាន​ខ្លឹម​សារ​ថា ៖«​ខ្ញុំ​ចង់​ទៅ​ទី​ក្រុង​មូស្គូ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មេ​ដឹក​នាំ​វិមាន​ក្រឹមឡាំង​ដើម្បី​អនុញ្ញាត​ឲ្យមាន​ការ​បើក​ចំហរ​មួយ។ យើង​មិន​ទទួល​បាន​ការ​ឆ្លើយ​​តប​វិញ​ទេ ហើយ​យើង​នៅ​តែ​​ទទួចរង់ចាំ»។

ព្រះ​អង្គ​បន្ថែម​ថា ៖«ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ថា លោក ពូទីន មិន​អាច និង​មិន​ចង់​មាន​កិច្ច​ប្រជុំ​នៅ​ពេល​នេះ។ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​ដើម្បី​អាច​បញ្ឈប់​អំពើឃោរឃៅ​បាន​?

មុន​ពេល​បទ​សម្ភាស​ សម្តេច​ប៉ាប Francis ព្រះ​ជន្ម​៨៥​វស្សាមិន​បាន​លើក​ឡើង​​​ច្បាស់​ពី​ប្រទេស​រុស្ស៊ី ឬ​លោក ពូទីន ជាសាធារណៈ​ទេ ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ ប៉ុន្តែ​ព្រះ​អង្គ​បាន​បន្សល់​ទុក​ដាក់​សង្ស័យតិច​តួច​​ចំពោះ​​ភាគី​ដែល​ព្រះ​អង្គ​​បាន​រិះ​គន់​ដោយ​ការ​ប្រើ​ពាក្យការ​ឈ្លាន​ពាន និង​ការ​លុក​លុយ​ដោយ​អយុត្តិធម៌ ព្រម​ទាំង​ពិត​ជា​សោក​ស្តាយ​ដែល​អំពើឃោរឃៅ​លើ​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម