ព័ត៌មានជាតិ
អ្នករាយការណ៍រហូតឃាត់ខ្លួន ជនស៊ីវិលប្រើវិទ្យុទាក់ទង «កាណាល់នគរបាលជាតិ» ១ករណី នឹងទទួលបានថវិកា ៤០ម៉ឺនរៀល
មន្ត្រីនគរបាលជាតិ ទទួលបន្ទុកជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានប្រកាសផ្ដល់ថវិកាចំនួន ៤០ម៉ឺនរៀល ទៅដល់អ្នកដែលបានរាយការណ៍ ចំពោះជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទង «កាណាល់នគរបាលជាតិ» រហូតឃាត់ជនស៊ីវិលរូបនោះបាន ១ករណី។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរនៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៤ ខែឧសភានេះថា «បើបងប្អូនណាឃើញមានជនស៊ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ករណីខ្ញុំផ្តល់ ៤០ម៉ឺនរៀល!»។

បន្ទាប់ពីទទួលបានការតែងតាំង ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិមក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងធ្វើឲ្យប្រសើរឡើងនូវវិទ្យុទាក់ទង ដែលោកថា ជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មានលឿន និងជាក្រុម។

នៅដើមខែឧសភានេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដឹកនាំក្រុមការងារនាយកដ្ឋានវិទ្យុទាក់ទង ចុះទៅត្រួតពិនិត្យតាមបណ្ដាហាងលក់វិទ្យុទាក់ទងមួយចំនួន។ តាមរយៈគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ២ ខែឧសភា បានសរសេរថា «ការអនុវត្តច្បាប់គួរត្រូវអនុវត្ត ឲ្យមានតម្លាភាព យុត្តិធម៌ ហើយអ្នកឈរទីតាំងខ្ពស់ជាងគេគួរជាគំរូ និងឈានមុខគេ។ ការអប់រំ ការផ្សព្វផ្សាយ ការពន្យល់ ខ្ញុំបានធ្វើរួចរាល់ហើយ ខ្ញុំគ្មានពេលវេលារងចាំអ្នករញ៉េរញ៉ៃទេ។ បើខ្ញុំធ្វើខុស ខ្ញុំនឹងទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព។ ខ្ញុំថា ត្រូវតែរើសឲ្យស្អាត ឲ្យលឿនបំផុតដោយខ្លួនឯង ជាជាងបង្ខិតបង្ខំ»។

លោកសរសេរបន្តថា វិទ្យុទាក់ទង ជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មានលឿន និងជាក្រុម ហើយមិនថាកម្លាំងប្រដាប់អាវុធ ឬអង្គភាពស៊ីវិលត្រូវការចាំបាច់មិនអាចខ្វះបាន។ ក៏ប៉ុន្តែបើការប្រើប្រាស់នគរបាល មិនអាចគ្រប់គ្រងបាន នោះវិបត្តិស្មានមិនដល់ក៏នឹងកើតមានឡើង គ្មាននរណាទាយមុនត្រូវ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា «ជនស៊ីវិលខ្ញុំថាអាចប្រើបាន ប៉ុន្តែត្រូវនគរបាលគ្រប់គ្រង»។
បើតាមមន្ត្រីនគរបាលរូបនេះ កាលពីថ្ងៃទី ៣ ខែឧសភា កម្លាំងចម្រុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគម នាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ដោយស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់។ ក្នុងនោះ ម៉ាស៊ីនផ្សាយប្រមាណ ២០០ គ្រឿង ( Repeater) ដែលផ្តល់ឲ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់ បែបអណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្ដេជ្ញាចិត្តថា នឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ទូទាំងប្រទេស។ លោកអំពាវនាវឲ្យអ្នកមានស្ថានីយ៍ខុសច្បាប់ទាំងឡាយ ស្រូតទម្លាក់ចុះដោយខ្លួនឯង ជាងជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗ អាចនឹងបញ្ជូនសំណុំរឿងទៅតុលាការ ដោយមិនធ្វើការអប់រំដូចដំបូងៗនេះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ