ព័ត៌មានជាតិ
សន្ទុះនៃការដោះដូរទំនិញនៅព្រំដែនចាំយាម ហាក់មានភាពល្អប្រសើរច្រើនក្រោយថៃបើកច្រក
មន្រ្តីរដ្ឋបាលច្រកទ្វារព្រំដែនចាំយាម ប្រចាំខេត្តកោះកុង វាយតម្លៃជាបឋមថា សន្ទុះនៃការដោះដូរទំនិញ របស់ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនចាំយាម និងច្រកព្រំដែនហាសលិចប្រទេសថៃ គឺហាក់វិលមកភាពល្អប្រសើរ ក្រោយថៃបើកច្រក ៣ថ្ងៃមកនេះ។
ប្រាប់កម្ពុជាថ្មីលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឲ្យដឹងនៅថ្ងៃទី ៤ ខែឧសភានេះថា នៅពេលថៃបិទច្រកទ្វារជាង ២ឆ្នាំនេះ ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនមានការលំបាកបន្តិច ចំពោះចរន្តដោះដូរទំនិញពាណិជ្ជកម្ម លក្ខណៈតូចតាចមួយចំនួន ត្បិតមានការអនុញ្ញាតឲ្យរថយន្តដឹកជញ្ចូនឆ្លងដែនបានក្តី។
លោក សុវណ្ណ ប៊ុនធឿន បានបន្ថែមទៀតថា សម្រាប់ ៣ថ្ងៃ ដែលភាគីថៃបើកច្រកទ្វារព្រំដែនឡើងវិញ ជាសញ្ញាល្អមួយ បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ ទូទាំងខេត្តកោះកុង អាចឆ្លងដែនទៅវិញទៅមកទំនិញលក់ បន្លែ ផ្លែឈើ ទំនិញវេចខ្ចប់ ដើម្បីស្តារសេដ្ឋកិច្ចជីវភាពគ្រួសារ របស់ពួកគេដូចធម្មតា។
បើតាមប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្នុងរយៈពេល ៣ថ្ងៃ នៃការបើកច្រកទ្វារព្រំដែនរបស់ថៃ ដោយអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចធ្វើដំណើរចេញចូលបានដូចពេលមុននេះ គឺមានពលរដ្ឋខ្មែរប្រមាណ ៥២នាក់ហើយ ដែលបានធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃ។
ការធ្វើដំណើរ របស់ពលរដ្ឋកម្ពុជាទៅថ្ងៃក្នុងគោលបំណង ដើម្បីទៅរកសេវាព្យបាលសុខភាព ទេសចរណ៍កម្សាន្ត ទិញទំនិញពាណិជ្ជកម្ម និងទៅលេងសាច់ញ្ញាតិ តាមរយៈការបំពេញបែបបទ កាតវ៉ាក់សាំង និងធ្វើតេស្តសុខភាពរករោគកូវីដ-១៩ តបនឹងភាគីតម្រូវលក្ខខណ្ឌនេះ។
ពាក់ព័ន្ធនឹងលក្ខខណ្ឌនេះដែរ ភាគីថៃសំណូមពរដល់មន្រ្តីប្រចាំការ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមអនុវត្តជាបណ្តោះអាសន្នសិន បើគ្មានផែនការប្រែប្រួលទេនោះ នៅខែក្រោយ ថៃអាចបន្ធូរបន្ថយលក្ខខណ្ឌកា ន់តែងាយស្រួលថែមទៀតជាងពេលនេះ។ លោក សុវណ្ណ ប៊ុនធឿន បានពន្យល់ដែរថា ចំពោះពលរដ្ឋធ្វើដំណើរទៅឆ្លងដែន ចាកចេញពីកម្ពុជាទៅប្រទេសថៃ មានចំនួនច្រើនជាងអ្នកធ្វើដំណើរ ចូលកម្ពុជាដោយចំនួន ១២១នាក់។ មូលហេតុដែល ពួកគេមកកម្ពុជា ដើម្បីសួរសុខទុក្ខសាច់ញាតិ ពុំមែនមកពិនិត្យសុខភាព ឬទិញទំនិញនោះទេ។
លក្ខខណ្ឌដែលពលរដ្ឋកម្ពុជា អាចឆ្លងដែនទៅកាន់ប្រទេសថៃ រួមមាន៖ទី ១ ចូលប្រទេសថៃរយៈពេល៥ថ្ងៃឡើងទៅតម្រូវចុះឈ្មោះតាម Thailand pass មុន៣ថ្ងៃ។ ទី ២ កាតចាក់វ៉ាក់សាំង ២ដូសឡើងទៅ លទ្ធផលតេស្តសុខភាពទទួលស្គាល់ពីមន្រ្តីសុខាភិបាល និងទី ៤បណ្ណ័ធានារ៉ាប់រងតម្កល់ និងលិខិតឆ្លងដែន។ ដោយឡែកការចូលទៅត្រឹមតែខេត្តត្រាត មិនបាច់ចុះឈ្មោះតាម Thailand pass នោះទេ។ ទី ២ អ្នកមិនបានចាក់វ៉ាក់សាំង ឬចាក់មិនពេញលេញត្រូវមានតេស្តសុខភាព មុន ៧២ម៉ោង។ ទី ៣ ចាក់វ៉ាក់សាំង២ដូសឡើង មិនបាច់ទិញបណ្ណ័ធានារ៉ាប់រងនោះទេ និងទី ៤ អនុញ្ញាតគ្រប់សញ្ជាតិ រថយន្តចេញចូលមានរយៈពេលកំណត់។
ទាំងអ្នកដំណើរមកពីបណ្តារាជធានីខេត្ត និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងផ្ទាល់ បង្ហាញក្តីរីករាយពេលឃើញភាគីថៃបើកច្រកទ្វារឡើងវិញ ដោយអនុញ្ញាតឲ្យធ្វើដំណើរ និងដោះដូរទំនិញចេញចូលបាន។ ថៃបើកខៀវភ្លើងឆ្លងដែននេះ ធ្វើពលរដ្ឋខ្មែរសម្រុកទៅពិនិត្យព្យាបាលជំងឺ ទៅលេងសាច់ញ្ញាតិ ដំណើរកម្សាន្តទេសចរណ៍ និងទិញទំនិញពាណិជ្ជកម្មជាដើម។ សម្រាប់ពលរដ្ឋទៅថៃរយៈពេល ៣ទៅ ៤ថ្ងៃ ភាគច្រើនទៅពិនិត្យជំងឺ កម្សាន្តទេសចរណ៍ ទើបត្រឡប់មកវិញកម្ពុជា តាមការអនុវត្តលក្ខខណ្ឌរបស់ភាគីថៃកំណត់៕
អត្តបទ៖ សិរី វឌ្ឍនៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៣ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី