ព័ត៌មានជាតិ
អបអរ! កម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងចំណោម៤៥ប្រទេសលើការរចនាពន្លាជាតិ នៅឌូបៃ
ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) នៅថ្ងៃទី ០៤ ខែឧសភា។

នាឱកាសនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់របស់ក្រសួងពាណិជ្ជកម្ម សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ សិល្បករ-សិល្បការិនី ក្រុមការងារវិទ្យាស្ថានម្ហូបអាហារកម្ពុជា ពាណិជ្ជករកម្ពុជាពីក្រុមហ៊ុន Beyond Retail Business និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកម្រិតពិភពលោកនេះ រហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសដ៏លំបាកដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តនៃជំងឺរាតត្បាតកូវីដ-១៩ក្តី។

លោកបន្តថា កម្ពុជា បានទទួលពានរង្វាន់ប្រាក់ពិភពលោក ០១ គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ៖ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនាពន្លាជាតិ និង ៣. ការបកស្រាយប្រធានបទ។
លោកបន្ថែមថា ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបានល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌូបៃ។
ក្នុងពិព័រណ៍នេះ កម្ពុជាបានដាក់បង្ហាញពន្លាជាតិទំហំ ៣៨៤,៥ ម៉ែត្រការ៉េ និងកម្ពស់២ជាន់។ ពន្លានេះ បានរៀបចំតុបតែងលម្អ ពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូល ៤សម័យកាល ក្នុងនោះមានសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និងសម័យចតុមុខ ឬភ្នំពេញបច្ចុប្បន្ន ដើម្បីទាក់ទាញអ្នកទស្សនា ស្របតាមប្រធានបទ«ចីរភាព (Sustainability)»។
សូមរំឭកផងដែរថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ០៤ លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌូបៃ នៅសហភាពអារ៉ាប់រួម ហើយនៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ