Connect with us

ព័ត៌មានជាតិ

លោក ស្រ៊ុន​ ពៅ នឹងចុះតាមបណ្ដាខេត្តជាប់ព្រំដែន​​វៀតណាមរៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូលសត្វជ្រូក

បានផុស

នៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា នឹងបន្តចុះទៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេ​ស​​វៀតណាមជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូលសត្វជ្រូក រហូតទាល់តែលែងមានការនាំចូល។ ការអះអាងនេះ បន្ទាប់ពីសមាគមបានសង្កេតឃើញថា មានការលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ជាច្រើនពីប្រទេសវៀតណាម ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចនាំជំងឺប៉េស្ដជ្រូក​អាហ្រ្វិក ចូលមកកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន​ ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៤ ខែឧសភានេះថា ដោយសារតែមានការត្អូញត្អែរ ពីប្រជាពលរដ្ឋដែលអ្នកចិញ្ចឹមសត្វជ្រូក ជុំវិញការនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសវៀតណាមនោះ លោក និងក្រុមការងារបានចុះទៅតាមបណ្ដាខេត្ត នៅជាប់ព្រំដែនប្រទេសវៀតណាម ហើយបានស្នើសុំអាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលសត្វជ្រូកនេះ ផងដែរ។

លោកថា «ដោយសារការព្រួយបារម្ភពីសមាគម ជួសមុខឲ្យកសិករយើងទូទាំងប្រទេសហ្នឹង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ដោយសារការនាំសត្វសព្វថ្ងៃនេះ វាអនាធិបតេយ្យ​ ដោយសារគ្មានការត្រួតពិនិត្យ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទីមួយ ហើយទីពីរនោះឃើញថា ឈ្នួញដែលយកមកនោះ គាត់ដាក់តាមច្រករបៀងមកហូរហែរ បានសេចក្ដីថា សកម្មភាពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងៗ កើនឡើងរហូតដល់ទៅប្រជាពលរដ្ឋគាត់ត្អូញត្អែរថា សមាគមអត់ជួយធ្វើការដើម្បីទប់ស្កាត់ ឬក៏តាមដានមើលថាតើពិតប្រាកដវាអញ្ចឹងអត់ ដូច្នេះខ្ញុំបង្ខំចិត្តក៏ទៅធ្វើការតាមព្រំដែន ព្រមទាំងដាក់លិខិតសុំឲ្យស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ទីមួយ ទីពីរក៏ដាក់លិខិតសុំជួប»។

បើតាមលោក ស្រ៊ុន​ ពៅ ខេត្តដែលមានឈ្មួញ លួចនាំចូលសត្វជ្រូកពីប្រទេសវៀតណាម រួមមាន៖ តាកែវ, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ដោយមួយថ្ងៃអាចមានរហូតដល់ជិត ១ពាន់ក្បាល។ ការលួចនាំចូលនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចនាំចូលនូវជំងឺប៉េស្ដជ្រូក​អាហ្រ្វិក ផងដែរ។ តែយ៉ាងណាក៏ដោយ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ឃើញថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជាបន្តបន្ទាប់ចំពោះការទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលសត្វជ្រូកខុសច្បាប់នេះ។

លោក ស្រ៊ុន​ ពៅ បានប្ដេជ្ញាចិត្តថា នឹងបន្តចុះទៅតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាមជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូល សត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនេះ រហូតដល់ទាល់តែលែងមានការលួចនាំចូល។ លោកថា «ចឹងសមាគម នៅតែតាមដាន នៅតែបំពេញភារកិច្ច តាមដាននៅតាមព្រំដែនរៀងរាល់ថ្ងៃ រហូតដល់ទាល់តែវាស្ងប់ស្ងាត់ផុតទៅ»។

សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ តម្លៃជ្រូករស់នៅតាមទ្រុង និងកសិដ្ឋាននានាក្នុងប្រទេសកម្ពុជា មាន​ប្រមាណជា ១២,០០០ ទៅ ១៣,០០០រៀល ក្នុងមួយគីឡូក្រាម ហើយសម្រាប់ថ្លៃដើមផលិតវិញ គឺ ១២,០០០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ស្រ៊ុន​ ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដដែល៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម