ព័ត៌មានជាតិ
ចំណីអាហារ ៣ មុខ សាងកេរ្តិ៍ឈ្មោះខេត្តក្រចេះល្បីសុសសាយ
នៅពេលគេនិយាយពីណែម ក្រឡាន ក្រូចថ្លុង គេតែងតែលើកពីខេត្តក្រចេះដែលអាហារទាំង ៣ មុខនេះ ក្លាយជាអត្តសញ្ញាណខេត្តជាប់ដងទន្លេនេះទៅហើយ។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីថា ក្រឡានថ្មគ្រែ ណែម និងក្រូចថ្លុងកោះទ្រង់ ជាអត្តសញ្ញាណអាហារដ៏ពិសេសប្រចាំខេត្តក្រចេះ។
ក្រឡានថ្មគ្រែមានភាពល្បីល្បាញ ដោយសារមានរូបមន្តពិសេសតពីដូនតា។ ក្រឡានថ្មគ្រែជាមុខរបរធ្វើតពីមួយជំនាន់ទៅមួយជំនាន់ ដែលប្រើបច្ចេកទេសពិសេសដុតដោយដៃបង្កើតរសជាតិខុសពីតំបន់ដទៃ ហើយមានរសជាតិដូចជាស្នូរត្រាវ ស្នូរខ្នុរ និងរសជាតិខ្ទិះឆ្ងាញ់ពិសេស។
ដោយឡែកក្រូចថ្លុងកោះទ្រង់ ក៏អាហារសំខាន់ប្រចាំខេត្តក្រចេះ រហូតដល់ក្រសួងពាណិជ្ជកម្មចុះបញ្ជីសម្គាល់ភូមិសាស្ត្រ។
ក្រូចថ្លុងកោះទ្រង់ល្បីដោយសាររសជាតិផ្អែម អត់ហាវមានសាច់ណែនល្អ ហើយដែលមានការដាំដុះច្រើនលើទឹកដីកោះទ្រង់លើផ្ទៃដីរាប់សិបហិតា។
ក្រៅពីក្រឡាន និងក្រូចថ្លុង ខេត្តក្រចេះក៏ល្បីណែមដ៏ឆ្ងាញ់ផងដែរ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា ភូមិសាស្រ្តខេត្តក្រចេះជាប់ដងទន្លេសំបូរត្រី ហើយត្រីដែលធ្វើណែមគឺត្រីឆ្លាត។ គួបផ្សំការវេចខ្ចប់ដោយប្រើប្រាស់វត្ថុធាតុក្នុងស្រុក ធ្វើឲ្យរសជាតិណែមខេត្តក្រចេះមានរសជាតិឆ្ងាញ់។
លោកប្រធានមន្ទីរបានឲ្យដឹងថា ណែម ក្រឡាន ក្រូចថ្លង់កោះទ្រង់ ជាផលិតផលយុទ្ធសាស្រ្តរបស់ខេត្តក្រចេះដែលតែងតែនាំទៅចូលរួមតាំងពិពណ៍នានា។
ក្រៅពីចំណីអាហារទាំង ៣ នេះ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ នៅតាមសហគមន៍ទេសចរនានាទូទាំងខេត្ត ក៏មានម្ហូបប្រចាំតំបន់ពិសេសសម្រាប់ភ្ញៀវទេសចរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»