Connect with us

ព័ត៌មានជាតិ

ក្រោយ​ពុល​មនុស្ស​ស្លាប់​៨​នាក់ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ប្រមូល​ស្រា​ជាង​៥០០​ប៊ីដុង យក​ទៅ​កម្ទេច​ចោល

បានផុស

នៅ

ឯក​ឧត្តម​ ឈួ​រ ​ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​ថ្លែ​ងថា ​ពិតជា​គួរ​អោយ​អាម៉ាស់​ផ​ង​ដែរ​ខណៈ​ដែល​ប្រទេសជាតិ​កំពុង​មាន​ការ​ព្រួយបារម្ភ ​លើ​វិបត្តិ​ជំងឺ​កូ​វី​១៩ ឆ្លង​ចូល​សហ​គ​ថ្ងៃ​២៨វិច្ឆិកា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បែរ​ជា​មាន​ប្រជាពលរដ្ឋ​នាំគ្នា​ផឹក​ស្រា​ស ស្រា​ថ្នាំ ​ពុល​ជាង​១០០​នាក់ និង​មាន​អ្ន​កពុល​ស្លាប់​ដល់​ទៅ៨នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯក​ឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែធ្នូ​ ​ឆ្នាំ២០២០ក្នុង​ពិធី​កំ​ទេច​ចោល​ស្រា​ ស​ ស្រា​ថ្នាំ ​ជាង៥០០ប៊ីដុង នៅ​ជិត​ទីតាំង​ពន្ធនាគារ​ថ្មី ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​តា​សុខ ឃុំ​ព្រៃ​មូល​ស្រុក​រលាប្អៀរ ក្រោយ​ពេល​ដែល​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ទឹកផុស​បា​ន​នាំ​គ្នា​ពុល​ជាង១០០​​នាក់​និង​ស្លាប់​ចំនួន៨នាក់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ២៨ខែវិច្ឆិកា កន្លង​មក​។​

ឯក​ឧត្ត​ម​បាន​ប​ន្ត​ទៀត​ថា ករណី​ពុល​ស្រា​ខា​ងលើនេះ គឺជា​ចំណែក​ទទួលខុសត្រូវ​មួយ​របស់ អា​ជ្ញា​ធរ​​ភូមិ ឃុំ​និង​អភិបាល​ស្រុក​ផង​ដែរ ​ដែល​​មិនបាន​គិតគូរ​ពី​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​ដែរ​ឯក​ឧត្តម​សំណូមពរ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កាំកុងត្រូល មន្ទីរ​ពាណិជ្ជកម្ម​ ត្រូវ​គិតគូរ​ឡើង​វិញ អំពី​ចំណីអាហារ មិន​ផ្តោ​ត​តែ​លើ​ស្រា​នេះ​ទេ ដែល​មាន​ដា​ក់លក់​នៅ​លើ​ទីផ្សារ​ ក៏​ដូច​នៅ​ក្នុង​មូលដ្ឋាន​ជនបទ​ផង​ដែរ ដើម្បី​កុំ​ឲ្យ​កើតហេតុ​ការ​ដូច​រឿង​ខា​ងលើនេះ​កើតឡើង​ទៀត​។​

ដូច្នេះ​ការផលិត​ស្រា ការ​បិទ​ស្រា ការ​លាយ​ស្រា​លក់ គ្មាន​បច្ចេកទេស​គ្មាន​ច្បាប់ទម្លាប់ ត្រូវតែ​ផ្អាក​មួយ​រយៈ​សិន ​ព្រោះថា​បើ​តាម​ផ្លូវច្បាប់​ការ​ដាក់​លក់​ស្រា ​ត្រូវ​បិត​ផ្លាក​យីហោ​ទទួលខុសត្រូវ​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​ចរាចរ​លក់ដូរ​បាន​។​

នៅ​ក្នុង​ពិធី​នេះ​ដែរ ឯក​ឧត្តម ខូវ លី ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ២៨វិច្ឆិកា អ្នក​ពុល​ស្រា​សរុប​មាន​ចំនួន១៣១នាក់ ក្នុង​នោះ​បង្ក​ឲ្យ​ស្លា​ប់មាន​ចំនួន៨ នាក់ ។ នៅ​ក្នុង​ហេតុការណ៍​នេះ​សមត្ថ​កិច្ច​ បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នក​បិតស្រា និង​លាយ​ស្រា​ពុល​មាន​ជាតិ​មេ​តា​ណុ​ល​ខ្ពស់​ចំនួន៩នាក់​ក្នុង​នោះ៥​នាក់ មាន​ស្រី៣នាក់ បាន​កសាង​សំ​ណុំ​រឿង​បញ្ជូ​នទៅ​តុលាការ​។​

ដោយឡែក​អនុ​វត្តតាម​ការ​ណែនាំរ​ប​ស់​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋ​បាលខេត្ត​កំពង់ឆ្នាំង​សមត្ថកិច្ចនិង​​មន្ត្រី​ជំនាញ​ បាន​ចុះ​ប្រតិបត្តិការ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​កំពង់ឆ្នាំង បាន​បិត​កន្លែង​ផលិត​ស្រា​ចំនួន៥១៥កន្លែង កន្លែង​លក់​ស្រា១១១៥ កន្លែង ដកហូត​ស្រា​បាន៣៨៩៥​លីត្រ និង៥១៥ប៊ីដុង ក្នុង​នោះ​ដែរ​ក៏​មាន​មេ​ស្រា​ចំនួន៧៥លីត្រ​មេ​តំបែរ​១កញ្ចប់​និង​មេ​ស្រា​កាច់​ចំនួន​ កន្លះ​លីត្រ​ផង​ដែរ ដែល​សមត្ថកិច្ច បាន​ដឹក​យក​មក​កម្ទេ​ចចោល​នៅ​ថ្ងៃនេះ​ទាំង​អស់ ។​

គួរ​ប​ញ្ជា​ក់​ផង​ដែរ​ថា នៅ​ក្នុង​កា​រក​ម្ទេច​ស្រា​និង​មេ​ស្រា​ពុល​ទាំងអស់​ខាង​លើនេះ​ គឺ​សមត្ថកិច្ច​និង​ក្រុម​ការងារ​បាន​ចាក់​ស្រា​ចោល​នៅ​លើ​ដី ​ហើយ​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹ​ក​បន្សាប​ស្រា​ទាំង​នោះនៅ​លើ​ដី​ផង​ដែរ ៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម