Connect with us

ព័ត៌មានជាតិ

មិត្តហ្វូន ផ្ដល់ស៊ីមកាតដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

​ថ្ងៃទី ០៤ ឧសភា ២០២២ – គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូ​ន ដឹកនាំ​ដោយ​អង្គ​នាយករង លោក កៅ ម៉ាញ ឌឹ​ក (Cao Manh Duc) នៅថ្ងៃនេះ បាន​ជួបប្រជុំ​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាតដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធើណិត ចំនួន ៧០០ ស៊ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់​ការប្រើប្រាស់​អំឡុងពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ត​ព​លិ​ក និង​គណៈប្រតិភូ​កម្ពុជា នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣១ នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២​។

​ជា​ការជួយ​គាំទ្រ​ដល់​អត្ត​ព​លិ​ក និង​គណៈប្រតិភូ​កម្ពុជា​ក្នុងការ​ចូលរួម​បេសកកម្ម​កីឡា​នៅ​ប្រទេស​វៀតណាម​នោះ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ជួយផ្ដល់​ស៊ីម​កាត ដែល​អាច​ប្រើប្រាស់​សេវា​ហៅ​ឆ្លង​ប្រទេស និង​អ៊ិន​ធឹ​ណិ​ត ក៏ដូចជា​ចំនួន​នាទី​នៃ​ការហៅ​ចេញ​សម្រាប់​ឲ្យ​ពួកគាត់​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ នៅពេល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​វៀតណាម។

​លោក កៅ ម៉ាញ ឌឹ​ក មានប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​ហើយ​នោះ ក្រុមហ៊ុន​មិ​ត្ត​ហ្វូ​ន តែងមាន​មោទនភាព ក្នុងការ​ចូលរួមចំណែក​ត្រលប់​ទៅវិញ​ដល់​សង្គម​របស់​កម្ពុជា ។ នៅពេលនេះ យើង​បាន​គាំទ្រ​ដល់​អត្ត​ព​លិ​ក និង​គណៈប្រតិភូ​របស់​កម្ពុជា តាមរយៈ​ការផ្ដល់​ស៊ីម​កាត ដើម្បី​ឲ្យ​ពួកគាត់​អាច​ប្រើប្រាស់​ទូរស័ព្ទ និង​សេវា​អ៊ិន​ធើណិ​ត ដោយ​ឥតគិតថ្លៃ អំឡុងពេល​បេសកកម្ម​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣១ នៅ ក្នុងប្រទេស​វៀតណាម​”​។ លោក បាន​បន្តទៀតថា​៖ “​យើង​សូម​ជូនពរ ឲ្យ​អត្ត​ព​លិ​ក និង​គណៈប្រតិភូ​របស់​កម្ពុជា ធ្វើដំណើរ​ដោយ​សុវត្ថិភាព និង​ពាំ​នាំមក​នូវ​ជោគជ័យ​សម្រាប់​ជាតិ ក៏ដូចជា​បទពិសោធន៍ ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ នៅ​ឆ្នាំ ២០២៣ នៅពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​” ។

​មិត្ត​ហ្វូ​ន ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​បំផុត សម្រាប់​បម្រើសេវា​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ៩ លាន​នាក់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៥ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម