ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ពន្ធនាគារ ស្នើបង្កើតប៉ុស្តិ៍សុខភាព ក្នុងពន្ធនាគារខេត្តព្រះសីហនុ
លោកឧត្តមសេនីយឯក លឹម សុខា អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយករងពន្ធនាគារ បានស្នឱ្យរដ្ឋបាលខេត្តព្រះសីហនុបង្កើតបង្កើតប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារខេត្តព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការពិនិត្យសុខភាពជូនអ្នកជាប់ទោស។
ការស្នើសុំនេះបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយឯក លឹម សុខា បានស្នើ សុំការសហការពីថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាលក្នុងការជួយគាំទ្រផ្នែកសេវាសុខាភិបាល នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ព្រោះកន្លងមករដ្ឋបាលខេត្តបានជួយគាំទ្រផ្នែករឹង និងផ្នែកទន់ និងការជួយផ្តល់សេវាគាំពារផ្នែកសុខាភិបាលជាបន្តបន្ទាប់។
លោកឧត្តមសេនីយឯក បានបន្តថា ប៉ុន្តែក្នុងរយៈពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជិត ២ ឆ្នាំកន្លងមក ការផ្តល់ និងផ្គត់ផ្គង់ឱសថត្រូវបានផ្អាក ដោយឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឃ្លាំងលើវិញ។
លោកឧត្តមសេនីយឯក បានបញ្ជាក់ថា តាមដំណើរទស្សនៈកិច្ចនៅពន្ធនាគារខេត្តព្រះសីហនុ នៅមានការខ្វះខាតច្រើនដូចជាប៉ុស្តិ៍សុខភាពនៅក្នុងពន្ធនាគារ ដែលបញ្ហានេះលោកស្នើសុំឱ្យមានវេជ្ជបណ្ឌិតចុះទៅជួយពិនិត្យសុខភាពជូនអ្នកជាប់ទោសនៅក្នុងពន្ធនាគារមួយខែម្តង និងសុំកិច្ចសហការកាន់តែជិតស្និទ្ធ និងកសាងឯកសារគតិយុត្តនានាព្រមទាំងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពក្នុងការគ្រប់គ្រងពិនិត្យសុខភាពនៅក្នុងពន្ធនាគារ ការចូលរួមផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយឯក ក៏បានស្នើសុំចាក់វ៉ាក់សាំងដូសជម្រុញបង្ការជំងឺកូវីដ-១៩ ដល់អ្នកជាប់ទោស ពង្រឹងពង្រីកសុខភាពបឋម សុខភាពអនាម័យ និងទឹកស្អាតជាដើមនៅក្នុងពន្ធនាគារ។
ជាការឆ្លើយតប លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានគាំទ្រការបង្កើតប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ ដើម្បីផ្តល់សេវាសុខាភិបាលជូនពិរុទ្ធជន (ជនដែលត្រូវចោទ)។
ទាក់ទងនឹងការមិនផ្តល់ឱសថទៅពន្ធនាគាររយៈពេល ២ឆ្នាំមកនេះ លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងលើកយកទៅពិភាក្សាបន្តទៀត ព្រោះខេត្តព្រះសីហនុ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយជំងឺកូវីដមិនដឹងបញ្ចប់នៅពេលណា មានតែយើងចូលរួមអនុវត្តនូវវិធានសុខាភិបាលទាំងអស់គ្នា។
លោកអភិបាលរងខេត្តបានបន្តទៀតថា ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុចំពោះអ្នកជាប់ទោសនៅក្នុងពន្ធនាគារ មានអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានចុះទៅធ្វើការពិនិត្យអង្កេត តាមដានជាប់ជាប្រចាំជារៀងរាល់ឆ្នាំ។
លោកអភិបាលរងខេត្តបានប្តេជ្ញាថា ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តចូលរួមសហការជាមួយពន្ធនាគារក្នុងការថែទាំ ផ្តល់សេវាសុខាភិបាលជូនដល់ជនជាប់ចោទនៅក្នុងពន្ធនាគារឱ្យមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ