ព័ត៌មានជាតិ
លោក ជា សុផារ៉ា សំណូមពរឲ្យថែរក្សាឆ្នេរសមុទ្ររបស់កម្ពុជា ប្រវែង ៥២៦គីឡូម៉ែត្រឲ្យបានគង់វង្ស ហើយចៀសវាងលុបព្រែក
ពីវេទិកាបញ្ចុះបឋមសិលា បើកការដ្ឋានសាងមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឲ្យអាជ្ញាធរខេត្តមានឆ្នេរសមុទ្រ ត្រូវចូលរួមថែរក្សាឆ្នេរសមុទ្ររបស់កម្ពុជាប្រវែង ៥២៦គីឡូម៉ែត្រឲ្យបានគង់វង្ស ហើយចៀសវាងលុប ឬកែប្រែព្រែកជាទីកន្លែងសំណង់អ្វីមួយ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា បានថ្លែងឲ្យដឹងថា ឆ្នេរសមុទ្ររបស់កម្ពុជា បានចូលជាសមាជិកឆ្នេរសមុទ្រ ដែលល្អជាងគេលើពិភពលោកតាំងពីឆ្នាំ ២០១៤មកម្លេះ។ ក្នុងនោះ ប្រទេសកម្ពុជា មានឆ្នេរសមុទ្រចាប់ពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ដែលមានប្រវែង ៥២៦គីឡូម៉ែត្រ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ឆ្នេរសមុទ្រប្រវែង ៥២៦គីឡូម៉ែត្រនេះ ជាកន្លែងទេសចរណ៍ ជាកន្លែងលំហែកាយ និងជាកន្លែងទាក់ទាញយកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ជាមួយគ្នានេះលោក បានសំណូមពរឲ្យអាជ្ញាធរខេត្តមានឆ្នេរសមុទ្រ ត្រូវចូលរួមថែរក្សាឆ្នេរសមុទ្ររបស់កម្ពុជាឲ្យបានគង់វង្ស។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នេរសមុទ្រ យើងថែឲ្យបាន ៥២៦គីឡូម៉ែត្រនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប៉ែកនិរតីនេះ ក៏ចាត់ទុកថា ជាកំណប់ទុនមួយរបស់ជាតិ និងប្រជាពលរដ្ឋ តាមរយៈអង្គពិធីនេះ សំណូមពរឲ្យមានការថែរក្សា ឆ្នេរសមុទ្រធម្មតាតែងតែមានព្រែក ព្រែកនេះគឺជាលក្ខណៈធម្មជាតិ ដែលអាចឲ្យមានទឹកជោរនាច ចូលទៅទីកន្លែងទំនាបដទៃទៀត អាចនាំនូវជីជាតិ នៅពេលនោះ ទឹកឡើងទឹកស្រក ទឹកជោរនាច កោងកាងនឹងដុះ នឹងដុះ រុក្ខជាតិក៏ដុះ មច្ចាជាតិក៏កើន បរិស្ថានក៏យើងអាចទទួលបាន»។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានណែនាំដល់អភិបាលខេត្តមានឆ្នេរសមុទ្រ ត្រូវថែរក្សាព្រែកចំនួន ១១១ ចៀសវាងការលុប ឬកែប្រែឲ្យទៅជាទីកន្លែងសំណង់អ្វីមួយ ពីព្រោះសំណង់បានតែមួយ ឬតែពីរសំណង់ទេ តែវាធ្វើឲ្យខូចផលប្រយោជន៍ទាំងអស់ ហើយមិនមែនជាការដោះស្រាយវិវាទនោះទេ តែជាការបន្ថែមនូវការទិតៀន ពីសំណាក់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ