Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឈ្នះពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រគុណភាពខ្ពស់ ISO Certificate ប្រចាំឆ្នាំ 2022

បានផុស

នៅ

អបអរសាទរ! នេះគឺជាជោគជ័យដ៏អស្ចារ្យបំផុត និងពោរពេញដោយវិសាលភាពចំពោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលឈ្នះនូវពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេល​តែមួយ​ពី​ស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើ​ផ្នែក​ដំណើរ​ការផលិត​ចំណីអាហារ​ដែល​ស្របតាម​គុណភាព​ស្តង់ដារ​ខ្ពស់ (The Food Safety Management System) ISO 22000:2018 និង​ប្រព័ន្ធគ្រប់គ្រង​គុណភាព​បានល្អ​បំផុត (The Quality Management System) ISO 9001: 2015​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ឆ្នាំ 2022 នេះ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ប្រកួត​គុណភាព​នៅ​ស្ថាប័ន​កំពូល Monde Selection នៅក្នុង​ទីក្រុង​ប្រ៊ូ​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក​(Brussels, Belgium) ដែលជា​កន្លែង​ឆ្លងកាត់​យ៉ាងច្រើន​ដំណាក់កាល​ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើនរូប​។​

​គួរ​រំឭក​ផងដែរ​ថា​ចាប់តាំងពី​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បង្កើតឡើង​គិត​មកទល់ពេលនេះ​ គឺ​រយៈពេល​ប្រហែលជា 3 ឆ្នាំ ហើយ​ដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ចេញពី​បេះដូង​ដើម្បី​ធ្វើយ៉ាងណា​បង្កើត​នូវ​ក្រុមហ៊ុនផលិតស្រាបៀរ​របស់​កូន​ខ្មែរ​ដំបូង​គេ​ដែលមាន​គុណភាព​ខ្ពស់​កម្រិត​ព្រី​មៀម​សម្រាប់​ប្រជាជន​ខ្មែរ និង​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ មុននឹង​ទទួលបាន​នូវ​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ និង​រសជាតិ​ពិសេស​ល្អឥតខ្ចោះ​បែបនេះ​វា​ត្រូវបាន​ឆ្លង​កាត់​នូវ​ដំណាក់កាល​យ៉ាងច្រើន​ក្នុងការ​ជ្រើសរើស​ក៏ដូចជា​សម្រិតសម្រាំង​យក​នូវ​គ្រឿងផ្សំ​វត្ថុធាតុដើម ម៉ាស៊ីន និង​ឧបករណ៍​ដ៏​ល្អ​ឯក​ពី​ប្រទេស​អាល្លឺម៉ង់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយនឹង​ចក្ខុវិស័យ​ដែល​ពោរពេញ​ដោយ វិសាលភាព ឧត្តមភាព និង​ចេញពី​បេះដូង​បែបនេះហើយ​ទើប​ថ្ងៃនេះ បានធ្វើឱ្យ​ស្រា​បៀរ​ហនុមាន​ទទួលបាន​នូវ​សមិទ្ធផល​ពានរង្វាន់​មេដាយមាស (Gold Quality Award) ដ៏​អស្ចារ្យ​បំផុត​គួរ​ជាទី​មោទក​បំផុត​ពី​ស្ថាប័ន​កំពូល Monde Selection ជាមួយនឹង​វិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេល​តែមួយ​ពី​ស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើ​ផ្នែក​ដំណើរ​ការផលិត​ចំណីអាហារ​ ដែល​ស្របតាម​គុណភាព​ស្តង់ដារ​ខ្ពស់ (The Food Safety Management System) ISO 22000:2018 និង​ប្រព័ន្ធគ្រប់គ្រង​គុណភាព​បានល្អ​បំផុត (The Quality Management System) ISO 9001: 2015​។ ទាំងអស់នេះ ​គឺជា​មហា​សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​បន្ថែមទៀត​សម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ដែល​ទើបតែ​បោះជំហាន​លើ​ទីផ្សារ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​គិត​មក​ត្រឹម​ពេលនេះ ប៉ុន្តែ​ទទួលបាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​គួរឱ្យភ្ញាក់ផ្អើល​ជាទីបំផុត​។​

​លោក Chas Geschke នាយក​ប្រតិបត្តិ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​មាន​សាសន៍​ថា​៖ “​ការ​ឈ្នះ​ពានរង្វាន់​មេដាយមាស (Gold Quality Award) ពី​ស្ថាប័ន​កំពូល Monde Selection និង វិញ្ញាបនបត្រ​គុណភាព​ខ្ពស់ (ISO Certificate) គឺ​មិន​គ្រាន់តែ​ជា​ជោគជ័យ​ដ៏​ធំធេង និង​ជាទី​មោទក​បំផុត​

​សម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​លើកមុខ​មាត់​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​! ព្រោះនេះ​ជា​សក្ខីភាព​ដ៏​អស្ចារ្យ​ដែល​អាច​បញ្ជាក់​ពី​ការទទួលស្គាល់​នូវ​រសជាតិ គុណភាព ឧត្តមភាព វិសាលភាព និង​សិល្បៈ​នៃ​ការ​រចនា​រូបរាង​ដ៏​ទាក់ទាញ​ពោរពេញ​ដោយ​ភាពរស់រវើក​នៃ​ស្រា​បៀរ​ហនុមាន ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​” ។

​លោក​ក៏បាន​បន្ថែមទៀតថា “​អតិថិជន​ជាពិសេស​អ្នក​ដែល​និយម ស្រា​បៀរ​ហនុមាន ទាំងអស់​ប្រាកដជា​បានដឹង​ច្បាស់​ពី​រសជាតិ និង​គ្រឿងផ្សំ​គុណភាព​ខ្ពស់បំផុត​របស់​យើង​ជាក់​ជាពុំខាន​ឡើយ​។ គ្រប់​ដំណក់​ដែល​ចេញពី​ស្រា​បៀរ​ហនុមាន គឺ​ពិតជា​ត្រូវបាន​ផលិត​ចេញពី​គ្រឿងផ្សំ និង​វត្ថុធាតុដើម​គុណភាព​ខ្ពស់​យ៉ាង​វិសេសវិសាល​បំផុត​ដែល​ផ្តល់នូវ​រសជាតិ​ឈ្ងុយ ក្រអូប​ជាប់មាត់ ស្រួល​ពិសា ពិសា​ហើយ​ពិតជា​ចង់​ពិសា​ថែមទៀត​!

​អំពី​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស​៖ ជា​ក្រុមហ៊ុន​ដែល​ផ្តោតទៅលើ​ការច្នៃប្រឌិត​ឥតឈប់ឈរ ហើយ​បន្ត​យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើ​រសជាតិ​របស់​យើង​។ ផលិតផល​ភេសជ្ជៈ​ដំបូង​របស់​ក្រុមហ៊ុន ​គឺ ស្រា​បៀរ​ហនុមាន ព្រី​មៀម ឡា​ហ្គឺ ដែលមាន​រសជាតិ​ឆ្ងាញ់ និង​មាន​ក្លិន​ឈ្ងុយ​ជាប់មាត់​។

​យើង​ផ្តោត​សំខាន់​លើ ឧត្តមភាព នៃ​គុណ​តម្លៃ ដោយ​សម្រិតសម្រាំង​យ៉ាង​ហ្មត់ចត់​ដ៏​ល្អឥតខ្ចោះ​នៃ​ការផលិត​ស្រា​បៀរ​ហនុមាន​ដែលមាន​គុណភាព​ខ្ពស់បំផុត​រាប់​ចាប់តាំងពី ការជ្រើសរើស​គ្រឿងផ្សំ រហូតដល់​ការ​វេច​ខ្ចប់​ផលិតផល​សម្រេច និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ផលិត​ក៏ដូចជា​ការពិសោធន៍​ត្រឹមត្រូវ​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ពី​អឺរ៉ុប​ស្របទៅតាម​បទដ្ឋាន​ស្តង់ដារ​លំដាប់​ពិភពលោក​មុននឹង​ចែកចាយ​នៅលើ​ទីផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម