Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅ ពិនិត្យនិងជួសជុលផ្លូវ១១៣ ខណៈបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង

បានផុស

នៅ

ផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ប្រវែងជាង១គីឡូម៉ែត្រ រងការខូចខ្ទេចខ្ទីបែរជាអាជ្ញាធរសង្កាត់ និងក្រុងតាខ្មៅ ជាពិសេសក្រសួងសាធារណការខេត្តកណ្តាល អត់មើលឃើញទាល់តែសោះ។ មិនតែប៉ុណ្ណោះពេលមេឃភ្លៀងមកម្តងៗ ដក់ទឹក មើលមិនឃើញជង្ហក់ ធ្វើអោយអ្នកធ្វើដំណើរ និងពលរដ្ឋរស់នៅក្បែរនោះ ងាយរងគ្រោះថ្នាក់ជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋនៅក្បែរនោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់អោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្វើដំណើរពិបាកខ្លាំងណាស់។ ពួកគាត់បានស្នើរសុំអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មេត្តាជួយពិនិត្យ និងជួសជុលឡើងវិញផង ។

ពួកគាត់សង្ឃឹមថា បន្ទាប់ពីសារព៏ត៌មានចុះផ្សាយ រួចថ្នាក់ដឹកនាំបានដឹង និងពិនិត្យមន្ត្រីក្រោមៗ ជាក់ជាមិនខាន បើនៅតែបែបនេះគឺ ពលរដ្ឋពិបាកក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមក្រពះហើយ៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៤ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម