ព័ត៌មានជាតិ
អត្រាមរណភាពមាតាបន្តធ្លាក់ចុះពី ១៧០ មក ១៤១ ករណី ក្នុងទារកកើតរស់ ១០០ ០០០ នាក់
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការប្រសើរជាប្រចាំ នៅទូទាំងប្រទេស។
ថ្លែងក្នុង ទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ “ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល” លោកស្រីបានបន្តថា ជារួមកម្ពុជាបានកាត់បន្ថយអត្រាមរណភាពមាតាឱ្យបន្តធ្លាក់ចុះជាបន្តបន្ទាប់ ពោលគឺពី ១៧០ ករណី ក្នុងទារកកើតរស់ ១០០ ០០០ នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម ១៤១ ករណី ក្នុងទារកកើតរស់ ១០០ ០០០ នាក់ នៅឆ្នាំ២០១៩។
លោកស្រី ម៉ែន នារីសោភ័គ បានបន្តថា អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញ បានកើនពី ៨៥% នៅឆ្នាំ២០១៦ ទៅដល់ ៨៩% នៅឆ្នាំ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ក៏បានកើនពី ៨០% ទៅ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។
ក្នុងលិខិតអបអរសាទរ ទិវាឆ្មបជាតិ ៥ ឧសភានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានថ្លែងការកោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារ ការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងបន្តរក្សាបានការថែទាំសុខភាពជូនស្រី្តទូទៅស្រី្តមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ត្រូវពិនិត្យតាមដានសុខភាពក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១ មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារក ឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងគាំទ្របន្តលើអន្តរាគមន៍គន្លឹះ ផ្នែកការងារឆ្មបបន្ថែមលើការវិនិយោគលើការបង្កើនចំនួនឆ្មបជំនាញ ឱ្យបានសមស្របទៅនឹងតម្រូវការធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដាក់បញ្ចូលក្របខណ្ឌបែងចែកឱ្យបំពេញការងារ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងវិនិយោគលើការបណ្តុះបណ្តាល ការបង្វឹកជំនាញបន្ថែម និងការបណ្តុះបណ្តាលក្រោយមូលដ្ឋានថែមទៀត។
លោករដ្ឋមន្ត្រីសូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសឆ្មបទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតានិងទារក នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងទទួលរងនូវការរាតត្បាតជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការជាតិ-អន្តរជាតិ វិស័យឯកជនដែលបានគាំទ្រដល់សកម្មភាពរបស់សមាគមឆ្មបកម្ពុជា៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?