ព័ត៌មានជាតិ
ពលរដ្ឋគំរូរបស់កម្ពុជា នឹងឈ្នះពានរង្វាន់ជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ
ក្នុងរយៈពេល៤ខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata។

យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” មានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះ ក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចម្រៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជា ដែលមានទឹកចិត្តល្អប្រពៃ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន យើងពីក្រុមហ៊ុន Smart ចង់រំឭកប្រជាជនកម្ពុជាថា ការរួបរួមគ្នា និងសាមគ្គីភាព គឺជាគន្លឹះនៃការយកឈ្នះឧបសគ្គនៅថ្ងៃនេះ។ ដើម្បីលើកទឹកចិត្តឲ្យមានការរួបរួមគ្នានិងសាមគ្គីភាពនេះ យើងបានបង្កើតពានរង្វាន់ពលរដ្ឋគំរូ Smart ដើម្បីស្វែងរកពលរដ្ឋគំរូរបស់កម្ពុជា”។
ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។
លោក Thomas បានថ្លែងទៀតថា “នៅក្រុមហ៊ុន Smart Axiata យើងតែងតែមានការភ្ញាក់ផ្អើលចំពោះទឹកចិត្តសប្បុរស និងអំពើល្អរបស់ប្រជាពលរដ្ឋកម្ពុជា។ ហេតុដូចនេះហើយបានជាយើងចង់បង្ហាញ និងលើកកម្ពស់អ្នកទាំងអស់នេះ ដើម្បីជួយឲ្យយើងទាំងអស់គ្នាជម្នះបាននូវបញ្ហាប្រឈម ដែលយើងអាចជួបប្រទះរួមគ្នា”។

ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl ។ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឲ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយការជ្រើសតាំងត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឲ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។
អ្នកជ្រើសតាំង ក៏ត្រូវបានស្នើសុំឲ្យផ្តល់រូបថតឌីជីថល ឬវីដេអូទៅតាមជម្រើសរបស់ពួកគេ ផងដែរ។ អ្នកដែលត្រូវបានជ្រើសតាំងសាកសមបំផុត នឹងត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសាវតារបស់ពួកគេ ព្រមទាំងអំពើល្អដែលជួយឲ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកត្រូវបានជ្រើសតាំងនោះ។ រាល់ការផ្សាយគឺជាឆន្ទានុសិទ្ធិរបស់អ្នករៀបចំកម្មវិធី។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជនត្រឹមតែ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភីពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយ ដែលមានសមាសភាពបីរូប។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។ គំនិតផ្តួចផ្តើមការនៃពានរង្វាន់ពលរដ្ឋគំរូនេះ គឺមានបំណងបង្ហាញឲ្យឃើញនូវអំពើចេះជួយយកអាសាគ្នារបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។

លោក Thomas បានបន្ថែមថា “នេះគឺជាយុទ្ធនាការមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាអាចចូលរួមបានសម្រាប់ជាប្រយោជន៍របស់ជនរួមជាតិនិងប្រទេសទាំងមូល។ ក្រុមហ៊ុន ស្មាតសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យជួយគាំទ្រគំនិតនេះ និងចូលរួមក្នុងយុទ្ធនាការនេះឲ្យបានច្រើន”។
យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ “ឆ្ពោះទៅមុខរួមគ្នា”។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
អត្ថបទ៖ ពាណិជ្ជកម្ម

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង