Connect with us

ព័ត៌មានជាតិ

៤ឆ្នាំនេះ រដ្ឋាភិបាលផ្តល់ទឹកប្រាក់ជាង៣០លានដុល្លារជូនកម្មករជាស្ត្រីសម្រាលកូនជិត៣០ម៉ឺននាក់

បានផុស

នៅ

នៅក្នុងរយៈពេល៤ឆ្នាំនេះ គឺគិតចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ទឹកប្រាក់​ប្រមាណជាង៣០លានដុល្លារអាមេរិកជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួនជិត៣០ម៉ឺននាក់ ។ តួលេខនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហោះនៅក្នុងផេកហ្វេប៊ុកផ្លូវការរបស់ខ្លួននៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារបានបន្តថា ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែមរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល ស្មើនឹងប្រមាណ ៣០,១៧ លានដុល្លារអាមេរិក។

ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ” ដែលក្នុងនោះ១.សម្រាលបានកូន១នាក់ ទទួលបាន ៤០ម៉ឺនរៀល២. សម្រាលបានកូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល ៣. សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល ។

គួរបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រសហគ្រាសគ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃរួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពី (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

សន្តិសុខសង្គម២២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ឃាតក
សន្តិសុខសង្គម២១ ម៉ោង មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម