Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យការជួសជុល ផ្លូវកៅស៊ូ DBST នៅក្នុងភូមិអណ្ដូងឬស្សី

បានផុស

នៅ

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារថ្នក់ខេត្ត និងអាជ្ញាធរស្រុក ចុះពិនិត្យមើលការងារជួសជុល និងពង្រីកផ្លូវកៅស៊ូ DBST ប្រវែង ២ ៥៣៥ ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង វិចិត្រ អភិបាលរងស្ដីទីស្រុករលារប្អៀរ បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ ឆ្នាំងបានអនុញ្ញាតឱ្យការងារជួសជុលពង្រីកផ្លូវកៅស៊ូ DBST ប្រវែង ២៥៣៥ម៉ែត្រ ទទឹង៦ម៉ែត្រ និងរៀបខឿនចិញ្ចើមផ្លូវចាក់បេតុង រៀបលូបង្ហូរទឹក ទទឹង ០,៣ម៉ែត្រ ប្រវែង ៥ ០៧០ម៉ែត្រ នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

នៅក្នុងការចុះត្រួតពិនិត្យការងារខា ងលើនេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្ត បានណែនាំដល់ក្រុម ការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់ ។

ក្នុងការជួសជុលផ្លូវខាងលើនេះប្រ ជាពលរដ្ឋនៅក្នុងភូមិអណ្ដូងឫស្សីបានអបអរសាទរ និងសូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ឯក ឧត្តមអភិបាលខេត្ត ដែលបានយក ចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅប្រជាពលរដ្ឋ គឺមាន ផ្លូវពិតជាមានក្តីសង្ឃឹម។ ក្នុងនោះប្រជាពលរដ្ឋសូមគោរពជូនពរឯក ឧត្តមនិងក្រុមការងារទាំងអស់សូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការនិងមានជោគជ័យគ្រប់ភារកិច្ច ។

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម