ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ បានចែកម៉ាសជូនពលរដ្ឋ និងកងកម្លាំងប្រមាណ២លានម៉ាស
ភ្នំពេញ ៖ ម៉ាសដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៣លានម៉ាស គិតមកដល់ពេលនេះ អាជ្ញាធរបានចាត់ចែង ជូនទៅថ្នាក់មូលដ្ឋាន ចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍អស់ប្រមាណ២លានម៉ាសហើយ។ ចំនួនដែលនៅសេសសល់អាជ្ញាធរនឹងបន្តសកម្មភាពចែកបន្ថែមទៀត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឲ្យដឹងថា អាជ្ញាធរបាននឹងកំពុងចាត់ចែងផ្ដល់ម៉ាសជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ បើគិតមកដល់ពេលនេះ ម៉ាសប្រមាណ២លានម៉ាសហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់ឲ្យទៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កងកម្លាំងប្រដាប់អាវុធ ផ្សាររដ្ឋចំនួន២៥ផ្សារ ប្រជាសហគម និងប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកដំណើរផងដែរ។

អ្នកនាំពាក្យដដែលបានបន្ថែមថា សម្រាប់ម៉ាសដែលនៅសល់ប្រមាណ១លានម៉ាសនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តផ្ដល់ទៅខណ្ឌទាំង១៤ និងកងកម្លាំងបន្ថែមទៀត ដើម្បីយកទៅចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាតាមសហគម និងអ្នកដំណើរបន្តទៀត ដូចដែលបានធ្វើសកម្មភាពចែកកន្លងមកនោះ។

ខណៈដែលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅមិនទាន់បិទបញ្ចប់នេះដែរ អ្វីដែលអាជ្ញាធរត្រូវបន្ត និងបន្ថែមកិច្ចការលើការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បើតាម លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់ថា អាជ្ញាធរ និងខាងសុខាភិបាលនៅតែធ្វើការរួមគ្នាបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីឲ្យប្រាកដថា ព្រឹត្តិការណ៍នេះអស់អ្នកពាក់ព័ន្ធហើយ។ មួយទៀតអាជ្ញាធរបានបន្តកិច្ចការលើការហ៊ុមព័ន្ធទីតាំងដែលផ្ទុះជំងឺនេះ និងការពារបរិវេណទាំងនោះ ហើយការងារមួយទៀត គឺអាជ្ញាធរបន្តចុះតាមដានស្រាវជ្រាវ និងអប់រំផ្សព្វផ្សាយតាមហាង អាហារដ្ឋាននានា និងទីតាំងអាជីវកម្មជាដើម ឱ្យបន្តអនុវត្តតាមវិធានសុខាភិបាល និងការជូនដំណឹងនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនមិនអនុវត្តតាមទេ អាជ្ញាធរនឹងផ្អាកអាជីវកម្មទាំងនោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ឥឡូវនេះអាជ្ញាធរ និងក្រសួងសុខាភិបាលក៏កំពុងបន្តរួមគ្នាទៀត លើកិច្ចការកសាងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ អគារធ្វើចត្តាឡីស័ក និងទីតាំងយកសំណាកជាដើម ដើម្បីឆ្លើយតបគ្រប់សភាពការណ៍ចាំបាច់ណាមួយ ប៉ុន្តែកិច្ចការបន្តទប់ស្កាត់មិនឲ្យរីករាលដាលជាមុខព្រួញចម្បងដដែល។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកន្លងមកនេះ បានទទួលម៉ាសចំនួន៣លានម៉ាសពីរាជរដ្ឋាភិបាល ដើម្បីយកមកចែកជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់មិនឲ្យមានការរីករាលដាលជំងឺកូវីដ ១៩ តាមសហគមន៍ ដែលម៉ាសទាំង៣លានម៉ាសនោះ មានម៉ាសក្រណាត់ចំនួន២លានម៉ាស ជាម៉ាសដែលអាចបោកគក់បាន ហើយអាចប្រើបានរយៈពេលពី២ទៅ៣ខែ ប្រសិនអ្នកប្រើប្រាស់ចេះថែទាំ និងម៉ាស១លានម៉ាសទៀត ជាប្រភេទម៉ាសពេទ្យ៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល