ព័ត៌មានជាតិ
រដ្ឋាករទឹកប្រើមធ្យោបាយ២ ដោះស្រាយបញ្ហាដាច់ទឹកជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ
បន្ទាប់ពីលេចឡើងនូវបញ្ហាដាច់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនារដូវប្រាំងឆ្នាំងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រើមធ្យោបាយចំនួនពីរ ក្នុងការដោះស្រាយបញ្ហាដាច់ទឹកជូនអតិថិជន។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់កម្ពុជាថ្មីថា រដ្ឋាករទឹកបានប្រើមធ្យោបាយដែលជាជម្រើសពីរក្នុងការដោះស្រាយបញ្ហាដាច់ទឹកជូនប្រជាពលរដ្ឋ ទី១ ការតភ្ជាប់បន្ថែមបំពង់ចូលទៅក្នុងតំបន់ដែលដាច់ទឹក ដូចជាតំបន់កំបូល និងឈូកវ៉ា២ រដ្ឋាករទឹកបានធ្វើរួចរាល់ហើយ។

ចំណែកឯជម្រើសទី២គឺនៅតំបន់ដែលដាច់ស្រយាលមិនទាន់មានបំពង់មេទៅដល់ រដ្ឋាករទឹកបានដឹកទឹកយកទៅចែកចាយដាក់នៅតាមបុរី ឬភូមិ ជាពិសេសភូមិដែលនៅខាងក្រៅតំនប់កប់ស្រូវជាដើមដែលការងារនេះបានអនុវត្តរយៈពេល ៣ ឆ្នាំកន្លងមកហើយ។

នៅរាជធានីភ្នំពេញ កង្វះផលិតកម្មទឹកស្អាត ធ្វើឱ្យប្រជាពលរដ្ឋដែលជាអតិថិជនអ្នកប្រើប្រាស់ទឹកស្អាតមួយចំនួនជួបការលំបាកជាពិសេសអ្នករស់នៅតំបន់ជាយក្រុងដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងក្រុងតាខ្មៅ។
តាមការសិក្សារបស់រដ្ឋាករទឹកបញ្ជាក់ថា តម្រូវការទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញក្នុងមួយ ថ្ងៃមានរហូតដល់ទៅ ៨ សែន ម៉ែត្រគូប ខណៈសមត្ថភាពរោងចក្រផលិតទឹកស្អាតបានតែ ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យរាជធានីទាំងមូលខ្វះទឹកប្រមាណ ២ សែនម៉ែត្រគូប។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដែលអាចផលិតទឹកបាន ៤ សែន ម៉ែត្រគូបក្នុង១ ថ្ងៃ ហើយចាប់ពីឆ្នាំ ២០២៣ទៅ រាជធានីភ្នំពេញ នឹងលែងដាច់ទឹកទៀតហើយ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?