ព័ត៌មានជាតិ
លោកសុខ លូ ហាមមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង តាំងខ្លួនធ្វើជាមន្ត្រីទំនើង
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការហាមប្រាមដល់មន្ត្រីរាជការមន្ទីរអង្គភាពនៅជុំវិញខេត្តទាំងអស់គឺ កុំតាំងខ្លួនធ្វើជាមន្ត្រីទំនើងឱ្យសោះ ត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន ៣ ក្នុងខេត្តបាត់ដំបង រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅរសៀលថ្ងៃទី០៥ ខែឧសភានេះ លោក សុខ លូ បានណែនាំបន្ថែមដល់មន្ត្រីរាជការនៃមន្ទីរទាំង ៣ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងត្រូវធ្វើការងារឱ្យបានសម្រេចជោគជ័យ ទើបខ្លាំង ហើយត្រូវចៀសឱ្យបានការធ្វើជាមន្ត្រីទំនើង ព្រោះការធ្វើជាមន្ត្រីទំនើងនោះមិនបានយូរឡើយ។

លោកអភិបាលខេត្តបានបន្តទៀតថា៖ “សម្រាប់ខេត្តបាត់ដំបង បញ្ហាមន្ត្រីទំនើងមិនទាន់កើតមាននៅតាមស្ថាប័នមន្ទីរណាមួយនៅឡើយទេ ដែលនេះគឺជាចំណុចល្អមួយសម្រាប់មន្ត្រីយើងទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋដោយទទួលខុសត្រូវខ្ពស់”។
លោកអភិបាលខេត្តបានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដើម្បីធ្វើឱ្យដំណើរការនៃការធ្វើការប្រកបដោយរលូន និងជាពិសេសបន្តការគោរពវិន័យអង្គភាព ពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងបច្ចេកទេស និងភាសាឱ្យកាន់តែខ្លាំងជាលំដាប់។

ក្រៅពីនេះ លោកអភិបាលខេត្តបានលើកឡើងអំពីបញ្ហាបរិស្ថាន ដែលក្នុងនោះលោកបានបន្ថែមថា ដើម្បីឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្អាត ក្នុងការឆ្លើយតបតាមគោលដៅទេសចរណ៍ ពិសេសបន្តយកពានរង្វាន់ជាទីក្រុងស្អាតរបស់ប្រទេសកម្ពុជា ក៏ដូចជាទីក្រុងស្អាតរបស់អាស៊ាន ដែលក្រុងបាត់ដំបងធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ គឺត្រូវរួមគ្នាគិតគូរពីបញ្ហាសំរាមឱ្យអស់នៅតាមដងផ្លូវនានា ក៏ដូចជានៅតាមដងស្ទឹងជាដើម តែក្នុងនោះមន្ត្រីរាជការតាមមន្ទីរនានាត្រូវមានភាពស្អាតនៅទីតាំងអង្គភាពរបស់ខ្លួនជាមុនសិន ទាំងការសម្អាត អនាម័យ ទាំងការសម្អាតបន្ទប់អនាម័យ ដែលនេះគឺជាគំរូសម្រាប់ឈានទៅធ្វើការអនុវត្តនៅតាមទីសាធារណៈ។

លោក សុខ លូ បានបន្តទៀតថា បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នា ទើបក្រុងយើងគ្មានសំរាម ដោយផ្តើមចេញពីបុគ្គលខ្លួនឯងផ្ទាល់ក្នុងនោះមន្ត្រីរាជការនៅតាមមន្ទីរនានាត្រូវជួយផ្សព្វផ្សាយអនុវត្តទាំងអស់គ្នាថែមទៀតផង ទើបធ្វើឱ្យទីក្រុងកាន់តែមានទេសចរចូលមកកម្សាន្តច្រើន ហើយសេដ្ឋកិច្ចជាតិក៏មានការរីកចម្រើន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ