ព័ត៌មានជាតិ
ត្រឹម ៤ ខែប៉ុណ្ណោះ ភ្ញៀវទេសចរបរទេសមកទស្សនា អង្គរវត្ត កើនឡើងរហូតដល់ជាង ៦០០ ភាគរយ
ឧទ្យានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣៣,២០៥ នាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះ ពោលកើនឡើង ៦២២ ភាគរយ បើធៀបនឹងឆ្នាំមុន ។

សេចក្តីថ្លែងការណ៍របស់សហគ្រាសក្រុមហ៊ុនអង្គរ (Angkor Company Enterprise) បាននិយាយថា ឧទ្យាននេះទទួលបានប្រាក់ចំណូលសរុបចំនួន ១.៣៥ លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២២ គឺកើនឡើង ៦២២ ភាគរយ បើធៀបនឹងឆ្នាំមុន ។
សម្រាប់តែខែមេសាមួយ ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៣,៣៦៥ នាក់ និងរកចំណូលបាន ៥៣៧,០០០ ដុល្លារពីការលក់សំបុត្រ ។

ទន្ទឹមនោះ មន្ត្រីទេសចរណ៍បាននិយាយថា ការងើបឡើងវិញនៃភ្ញៀវទេសចរនេះ គឺជាលទ្ធផលពីការបើកប្រទេសឡើងវិញដើម្បីទទួលអ្នកដំណើរមកកាន់កម្ពុជាសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ពេញដូស ក៏ដូចជាមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ។
ចំណែកអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបាននិយាយថា “បច្ចុប្បន្នប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសប្រហែល ៤០០ នាក់ក្នុងមួយថ្ងៃ ពោលកើនឡើងពី ៧០ នាក់ក្នុងមួយថ្ងៃ នៅអំឡុងពេលកំពុងផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ កាលពីពីរឆ្នាំមុន” ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ មកដឹងឥទ្ធិពល និងអនុភាពគ្រាប់បែក អាមេរិក រកឃើញនៅមុខវាំង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ