ព័ត៌មានជាតិ
ស្វែងរកឃើញហើយ អ្នកឈ្នះរង្វាន់ធំៗពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី
ធនាគារ អ៊ូរី សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨ រូប ក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ដែលបានស្វែងរកឃើញពីការចាប់រង្វាន់ក្នុងកម្មវិធី “Woori Talks, We Talk” កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នៅលើគេហទំព័រហ្វេសប៊ុករបស់ ធនាគារ អ៊ូរី (ខេមបូឌា) ដែលប្រារព្ធឡើងដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជ។
រង្វាន់ទាំងអស់រួមមាន រថយន្ត SsangYong Tivoli ឆ្នាំ 2022 ម៉ូតូស៊េរីថ្មី ទូរស័ព្ទ IPhone 13 ទូរទស្សន៍ Smart TV ប័ណ្ណចាក់សាំង កាតទូរស័ព្ទ Smart សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ និងរង្វាន់ជាសាច់ប្រាក់ សរុបចំនួន ៣១៨ រង្វាន់គិតជាទឹកប្រាក់ស្មើនឹងជាង ៧ ម៉ឺនដុល្លារអាមេរិក។
ក្នុងថ្ងៃនេះផ្ទាល់ ធនាគារ អ៊ូរី មានសេចក្ដីសោមនស្សរីករាយជាទីបំផុត ដែលបានប្រគល់រង្វាន់ទៅកាន់ម្ចាស់រង្វាន់ធំ និងបានប្រារព្ធកម្មវិធីប្រគល់រង្វាន់នេះ ដើម្បីអបអរសាទរជូនម្ចាស់រង្វាន់ទាំងអស់គ្នាផងដែរ ជាពិសេសក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំធនាគារ អ៊ូរី បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងម្ចាស់រង្វាន់ និងអតិថិជនដទៃទៀត។
“កម្មវិធីចាប់រង្វាន់នេះ គឺជាការរំលឹកដល់ការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជក្រោមឈ្មោះថា ធនាគារ អ៊ូរី កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នឹងជាថ្ងៃដែលយើងបង្ហាញអំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើនដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ អ៊ូរី ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើងចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នក។ សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ។ ធនាគារ អ៊ូរីនឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរដល់អតិថិជន” ប្រសាសន៍របស់លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។
ធនាគារ អ៊ូរី នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន និងសាធារណជន ជាពិសេសធនាគារ អ៊ូរី នឹងបន្តការបំរើសេវាហិរញ្ញវត្ថុដោយសម្បូរបែប រហ័ស ងាយស្រួល និងទំនុកចិត្តជូនដល់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333. ឬលោកអ្នកចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/wooribankkh ឬគេហទំព័ររបស់ធនាគារ អ៊ូរី www.wooribank.com.kh ។
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤,០០០ នាក់។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៧៣ លានដុល្លារ និងអតិថិជនជាង ៣៥៣,០០០ នាក់៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ