Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ផ្ញើ​សារ​រំលែកទុក្ខ​ជូន​សម្តេច​តេជោ ចំពោះ​មរណភាព​របស់​ឯកឧត្តម ហ៊ុន ណេង

បានផុស

នៅ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បាន​ផ្ញើ​សារ​រំលែកទុក្ខ​ជូន​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​មរណភាព​របស់​ឯកឧត្តម​ ហ៊ុន ណេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារ​រំលែកទុក្ខ​នោះ​បាន​ឲ្យដឹង​ថា ​”ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​ក្រុមគ្រួសារ ​ខ្ញុំ​និង​ភរិយា មាន​សេចក្តីសោកស្តាយ​ក្រៃលែង ដោយបាន​ទទួលដំណឹង​ថា ឯកឧត្តម ហ៊ុន ណេង ជា​បងប្រុស​របស់​សម្តេច​តេ​ជោ បានទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​នេះ ក្នុង​ជន្មាយុ​៧២​ឆ្នាំ​។”

ឯកឧត្តម ឃួង ស្រេង ​បាន​បន្ត​ថា ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​បំផុត​នេះ ខ្ញុំ​និង​ភរិយា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ធំធេង​ជាមួយ​សម្តេច​តេ​ជោ​និង​ក្រុម​គ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​ហ៊ុន ណេង បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​សម្តេច​តេ​ជោ​ទទួល​នូវ​ការគោរព រាប់អាន​ពី​ខ្ញុំ​និង​ភរិយា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៩ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១០ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម