ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំអភិបាលខេត្តកណ្ដាល ពិនិត្យដេប៉ូខ្សាច់ក្បែរស្ពានព្រែកសំរោង ដែលកំពុងបំផ្លាញផ្លូវ និងបង្កការរំខាន២៤ម៉ោង
ដេប៉ូខ្សាច់ដ៏ធំមួយកន្លែង នៅក្បែរស្ពានព្រែកសំរោង បានកំពុងបំផ្លាញផ្លូវ និងប៉ះពាល់សុខភាពពលរដ្ឋ ខណះក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដឹកចេញពីដេប៉ូខ្សាច់នោះទាំងថ្ងៃទាំងយប់ ពោលគឺ២៤ម៉ោងតែម្តង ។ ទីតាំងដេប៉ូខ្សាច់ដ៏ធំនោះ ស្ថិតតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រាល់ថ្ងៃអស់រយះពេលជាច្រើនឆ្នាំមកហើយពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយ ពេលយប់ថ្លង់សម្លេងបើក្រុមឡានដឹកជញ្ជូនមួយថ្ងៃរាប់រយឡានឯណោះ។

ពួកគាត់បន្ថែមថា មិនដឹងថាត្រូវធ្វើយ៉ាងមេចទៀតទេ បើជម្រាបប្រាប់អាជ្ញាធររួចហើយតែនៅដដែល មិនដឹងថាម្ចាស់ដេប៉ូមានបុណ្យស័ក្តិខ្សែធំប៉ុណ្ណានោះទេ ។ បើនិយាយរឿងសម្លេងវិញ យប់ឡើងដេកមិនបាននោះទេ សម្លេងថ្លង់អាអ៊ិចកាយខ្សាច់ផងក្រុមឡានដឹកខ្សាច់ផង ។ បើក្រឡេកមកមើលផ្លូវវិញមានខ្សាច់និងទឹកហូរពេញផ្លូវ ធ្វើអោយខ្សាច់ ដី កកពូនលើផ្លូវ ក្លាយជាភក់រអិលដល់អ្នកធ្វើដំណើរខ្លាំងណាស់ វាងាយធ្វើអោយកើតឡើងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ។ ពួកគាត់សង្ឃឹមថា លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល និងដោះស្រាយបញ្ហារនេះ ដើម្បីក្តីសុខប្រជាពលរដ្ឋ៕
អត្ថបទ៖ ឆៃ យ៉ា






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ