Connect with us

ព័ត៌មានជាតិ

ប្រើម៉ូទ័រ​បូមទឹក​តាមច្បាប់​មិន​អនុញ្ញាត​ ប៉ុន្តែ​សម្ពាធទឹកខ្សោយ ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​បូមទើប​មាន​ទឹក​ប្រើ

បានផុស

នៅ

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ មានប្រសាសន៍ថា តាមបច្ចេកទេសច្បាប់ គឺមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋប្រើម៉ូទ័របូមទឹកនោះទេ ប៉ុន្តែដោយសាររាជធានីភ្នំពេញ នៅខ្វះទឹកប្រើប្រាស់ និងសម្ពាធទឹកខ្សោយ ប្រជាពលរដ្ឋត្រូវធ្វើតាមរយៈការបូបនេះ ទើបមានទឹកប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូមានប្រសាសន៍ថា “អ្វីដែលខ្ញុំបាននិយាយ តាមច្បាប់គឺមិនឱ្យបូមទេ ប៉ុន្តែដោយសារយើងចែកទឹកគ្នាប្រើ វាដាច់ខាតប្រជាជនមានបណ្ដាញយើងហើយ ហើយគាត់អត់​មានទឹកប្រើ ដាច់ខាតត្រូវតែធ្វើតាមរយៈនេះ បានអាចមានទឹកប្រើប្រាស់ ជាពិសេសពេលយប់”។

អគ្គនាយករដ្ឋាករទឹករូបនេះ បញ្ជាក់ថា ពេលខ្លះសម្ពាទទឹកមិនឡើងដល់ជាន់លើទេ ការអភិវឌ្ឍនៃវិស័យទឹកស្អាត កើនរហូតដល់ឆ្នាំ ២០២៣ និង២០២៤ គឺម៉ូទ័របូមទឹកលែងមានហើយ ដូចកាលពីឆ្នាំ ២០១០ មិនមានផ្ទះណាមានម៉ូទ័រទេ។

កង្វះទឹកស្អាតនៅរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២ សែន ម៉ែត្រគូប ជាពិសេសអ្នករស់នៅតំបន់ជាយក្រុងដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌ​ដង្កោ និងខណ្ឌកំបូល។

រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា តម្រូវការទឹកស្អាត​ប្រើប្រាស់សម្រាប់ប្រជាជន​ទាំងអស់ក្នុង​រាជ​ធានី​ភ្នំពេញ​​ក្នុងមួយ ថ្ងៃមានរហូតដល់ទៅ ៨ សែន ម៉ែត្រគូប ​ខណៈ​សមត្ថភាព​រោង​ចក្រ​ផលិត​ទឹក​ស្អាតបានតែ ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយនៅឆ្នាំ ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋនឹងលែងដាច់ទឹកទៀតហើយដោយសារសមត្ថភាពផលិតនឹងកើនដល់ ១ លានម៉ែត្រគូប៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម