ព័ត៌មានជាតិ
ទីតាំងស្តុក និងចែកចាយសត្វជ្រូករបស់ស៊ីភីមួយកន្លែង នៅស្រុកពញាក្រែក មានលាយសត្វជ្រូកគេចពន្ធពីប្រទេសវៀតណាមឬ?
ទីតាំងស្តុក និងចែកចាយសត្វជ្រូកដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែចរាចរណ៍សត្វជ្រូកយ៉ាងសកម្ម ដែលមានរថយន្តជាច្រើនគ្រឿង ដឹកចូល-ដឹកចេញ ចែកចាយដាក់តាមទីសត្តឃាដកាប់លក់ ស្ទើរគ្រប់ស្រុកក្នុងខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ទីតាំងស្តុក និងចែកចាយសត្វជ្រូកនោះ មានលិខិតទិញលក់ពីក្រុមហ៊ុនស៊ីភីមែន។ ប៉ុន្តែមានជ្រូកគេចពន្ធដឹក ចេញពីប្រទេសវៀតណាមមកលាយក្នុងស្តុក ហើយត្រូវបានគេលក់ចែកចាយដោយសេរី និងគ្មានជំនាញបង្ក្រាបឡើយ។
ប្រភពដដែល បានឲ្យដឹងបន្តថា ចំណុចចែកចាយជ្រូកស៊ីភី ដឹកមកផ្គត់ផ្គង់មានតែទីសត្តឃាដក្រុងសួងមួយទេ ដែលអាជីវករមួយចំនួនមានលិខិតទិញលក់ ពីក្រុមហ៊ុនស៊ីភីច្បាស់លាស់នោះ។ សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានទីសត្តឃាដសត្វគោ និងសត្វជ្រូកចំនួន ៧ស្រុក/ក្រុង ត្រូវបានវិនិយោគអស់ហើយ ស្រុកចំនួន ៦ទៀត សត្វគោ និងសត្វជ្រូក អ្នកយកទៅកាប់ទីសត្តឃាដមានតិចតួច ព្រោះអាជីវករមួយចំនួនលួចកាប់តាមផ្ទះ កាប់តាមភូមិ តាមឃុំ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ចំណុចស្តុកសត្វជ្រូកចែកចាយខាងលើ មានថៅកែឈ្មោះយក្ស និងមានលិខិតទិញជ្រូកពីក្រុមហ៊ុនស៊ីភីប្រាកដមែន តែក្រុមហ៊ុនស៊ីភីអាចលក់ឲ្យអាជីវករម្នាក់បានយ៉ាងច្រើនពី ១០ទៅ ២០ក្បាល មិនអាចលក់ឲ្យឈ្មោះនេះ រហូតដល់ស្តុករាប់រយក្បាលនោះទេ។
គេឃើញមានដឹកសត្វជ្រូក ចូលតាមរថយន្តជាច្រើនស្ទើររៀងរាល់យប់ និងពេលល្ងាចដឹកចេញយកទៅចែកចាយតាមបណ្តាស្រុកក្នុងខេត្ត។ ក្នុងដំណាក់ការនេះ ឈ្មួញធ្វើសកម្មភាពដឹកសាងផ្ទេរសត្វជ្រូក តាមរយៈរថយន្តតូចៗជាច្រើនគ្រឿង តាមច្រករបៀងជាច្រើនជាប់ព្រំដែនវៀតណាម។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ គួរចាត់កម្លាំងមន្ត្រីក្រោមឱវាទ ពិនិត្យលិខិតទិញសត្វជ្រូកពីក្រុមហ៊ុនស៊ីភី ឲ្យបានច្បាស់លាស់ទៅលើអាជីវករចំណុចខាងលើ ដែលលក់ជ្រូកចែកចាយយ៉ាងច្រើន ធ្វើឲ្យប៉ះពាល់ដល់កសិករដែលចិញ្ចឹមសត្វក្នុងស្រុក បន្ទាប់ពីមានការលំហូរចូលសត្វជ្រូក ពីប្រទេសវៀតណាមយ៉ាងច្រើនបែបនេះ។ ក្នុងនោះ ក្រុមហ៊ុនស៊ីភី ក៏គួរចុះមកពិនិត្យផងដែរ ដើម្បីធ្វើការកំណត់សម្គាល់ឈ្មួញរបស់ខ្លួ នដែលលក់ជ្រូកលាយឡំបែបនេះ។

ពាក់ព័ន្ធនឹងការលក់ចែកចាយ សត្វជ្រូកមិនប្រក្រតីខាងលើនេះ លោក សេង សុភា ប្រធានការិយាល័យពេទ្យសត្វខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សត្វជ្រូកទាំងនោះ ជាសត្វជ្រូករបស់ក្រុមហ៊ុនស៊ីភី យកមកពីខេត្តកំពង់ចាមទេ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?