Connect with us

ព័ត៌មានជាតិ

លោក គឹម បញ្ញា ៖ «យុទ្ធនាការហ៊ាននិយាយ​» ធ្វើឡើងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ-និយោជិត 

បានផុស

នៅ

ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានលើកឡើងថា «យុទ្ធនាការហ៊ាននិយាយ​» ធ្វើឡើងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា។ លោកបញ្ជាក់ថា សព្វថ្ងៃនេះកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងច្រើនជាង ២០ភាគរយ រងគ្រោះថ្នាក់ចរាចរាណ៍តាមដងផ្លូវ។ លោក គឹម បញ្ញា បានលើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ឲ្យអនុវត្តន៍ «យុទ្ធនាការហ៊ាននិយាយ» កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញយុទ្ធនាការ លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករ-និយោជិត ស្របពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកម្មករ-និយោជិតប្រមាណ ៧០ម៉ឺននាក់ កំពុងមានភាពប្រថុយប្រថានដល់អាយុជីវិត ដើម្បីធ្វើដំណើរទៅនិងមកពីកន្លែងការងារនៅតាមដងផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ 

ក្នុងយុទ្ធនាការនេះ លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី បានបង្ហាញការងារសកម្មភាពអាទិភាពចំនួន ៥ ចំណុច ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត ដែលកំពុងជួបបញ្ហាប្រឈមនេះ។ ការងារសកម្មភាពអាទិភាពចំនួន ៥ ចំណុចនេះ រួមមាន ៖ ១. អ្នកបើកបរដឹកកម្មករ ត្រូវទទួលបានការបណ្ដុះបណ្ដាល ២. ជំរុញការបង្កើតគោលនយោបាយចរាចរណ៍ នៅតាមរោងចក្រសហគ្រាស ៣. ជួយកម្មករ-និយោជិត ឲ្យមានមធ្យោបាយធ្វើដំណើរសមរម្យ និងសុវត្ថិភាព ៤. ជួយបណ្ដុះបណ្ដាលកម្មករ ដែលបើកបរម៉ូតូឲ្យយល់ដឹង អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងទី៥. ជួយកម្មករ-និយោជិត ទទួលបានមួកសុវត្ថិភាព ដែលមានគុណភាពខ្ពស់។ 

ក្រៅពីលើនេះ ប្រធានអង្គការមូលធិនិបង្ការបួសអាស៊ីរូបនេះ បានស្នើសុំដល់មន្រ្តីនគរបាលចរាចរណ៍ បន្តរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសចរាចរណ៍ទាំងឡាយ ដោយគ្មានការលើកលែងនោះឡើយ៕  

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម