Connect with us

ព័ត៌មានជាតិ

អគារ​តេជោអភិវឌ្ឍន៍​នៃមន្ទីរពេទ្យកាល់ម៉ែត​គ្រោងសម្ពោធ​ដាក់ឲ្យប្រើប្រាស់នៅដំណាច់ឆ្នាំនេះ

បានផុស

នៅ

គម្រោងសាងសង់អគារ​តេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត​ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការ​នៅចុងឆ្នាំ​២០២២នេះនឹងក្លាយជាមជ្ឈមណ្ឌលពហុឯកទេសទំនើប ជាងគេនៅក្នុង​ប្រទេស​កម្ពុជា​ដែលអាចបម្រើក្នុង​ការពិនិត្យនិងព្យាបាល​ជំងឺលើគ្រប់ឯកទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ​បានលើកឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ថា​អគារតេជោអភិវឌ្ឍន៍នឹងចូលរួមចំណែក​លើកកម្ពស់វិស័យ​សុខាភិបាល​នៅក្នុងប្រទេសកម្ពុជាជាពិសេសរួមចំណែកកាត់បន្ថយការធ្វើដំណើរទៅព្យាបាល នៅក្រៅ​ប្រទេស​របស់ប្រជាជនកម្ពុជា។

ទទ្ទឹមនឹងនេះមន្ទីរពេទ្យកាល់ម៉ែតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅជាពិសេសបំផុតបានចូលរួម ព្យាបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចាក់វ៉ាក់​សាំង​ជូនថ្នាក់ដឹកនាំ និងប្រជាជនយ៉ាងសកម្មបំផុត។

គិតត្រឹមចុងខែមេសាកន្លងទៅនេះគម្រោងសាងសង់អគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត្របានសម្រេចជាង៩២​ភាគរយហើយដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងហើយនឹងដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការតែម្តងនៅចុងឆ្នាំ​២០២២នេះ។ អគារនេះមានផ្ទៃក្រឡាសរុបជាង ៤២ ០០០ម៉ែត្រការ៉េមានកម្ពស់ ១២ជាន់អាចផ្ទុកបានរហូត ដល់ទៅ​៤៦៥ គ្រែ។

អគារទំនើបនេះបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រនិងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំងផ្នែក សង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្ម​ពហុឯកទេស​ទំនើបដោយចំណាយការសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ ៤០ លានដុល្លារ អាមេរិក​ដែល​បានមកពីការជួយ ជ្រោមជ្រែងឧបត្ថមពីក្រសួង​សុខាភិបាលនិងបណ្ដា​អង្គការក្នុងនិង​ក្រៅស្រុក​នានាជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

សូមជម្រាបថា​អគារមជ្ឈមណ្ឌលពហុឯកទេសនេះត្រូវបាន​ធ្វើពិធីបញ្ចុះបឋមសិលា​បើកការដ្ឋាន​សាង​សង់កាលពីដើមខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម