Connect with us

ព័ត៌មានជាតិ

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ បើក​ដំណើរ​ការឡើងវិញ​ថ្ងៃនេះ

បានផុស

នៅ

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើក​ដំណើរ​ការឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងជំនួបពិភាក្សា​នៅថ្ងៃទី ៥ ខែឧសភាម្សិលមិញ​ អាជ្ញាធរកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ​និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែក​អាជ្ញាធរថៃ ដឹកនាំដោយឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនរូបទៀត។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំង២ បានធ្វើការឯកភាពគ្នា នឹងបើក​ដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញ ចាប់ពីម៉ោង ១០៖៣០ នៅព្រឹកថ្ងៃទី ៦ ខែឧសភានេះ។

​ការបើកដំណើរការចេញ-ចូល​ច្រកអន្តរជាតិអូរស្មាច់​ឡើងវិញនេះ ភាគីថៃតម្រូវឱ្យ​ប្រជាពល​រដ្ឋដែល​ធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យ​មានលិខិត​ថៃឡង់​ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរ​ពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេស​ថៃ​បាន​ចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះឯកឧត្ដម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅ​ស្នាក់ការត្រួតពិនិត្យ​ច្រកព្រំដែន​អូរស្មាច់បានចៀសវាងកុំឱ្យចំណាយពេលវេលា​ទៅធ្វើនៅច្រកចេញចូល​តែមួយសាលា​ខេត្ត​ឧត្តរមានជ័យ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម