ព័ត៌មានជាតិ
ប្រេសិតពិសេសប្រធានអាស៊ាន ស្នើឲ្យដកលក្ខខណ្ឌយកពន្ធ លើជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនារសៀលថ្ងៃទី ៦ ខែឧសភានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់ មីយ៉ាន់ម៉ា បានអះអាងថា បញ្ហាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ានេះ នៅមានបញ្ហាស្មុគស្មាញច្រើនណាស់ រហូតដល់មានការយកពន្ធ លើជំនួយមនុស្សធម៌នេះទៀតផង ដែលចំណុចនេះលោកបានស្នើឲ្យដកចេញ ពីព្រោះចំណុចនេះមិនគួរគប្បីមាននោះទេ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ជារួមកិច្ចប្រជុំនេះ មានបំណងសំខាន់គឺដើម្បីជំរុញការចែកចាយជំនួយមនុស្សធម៌ នៅប្រទេសមីយ៉ាន់ម៉ា។ លោកបន្តថា ចាប់ពីកម្ពុជាទទួលអាណត្តិជាប្រធានអាស៊ាន បញ្ហាជំនួយមនុស្សធម៌ គឺជាចំណុចមួយសំខាន់ នៅក្នុងចំណោមចំណុចទាំង៥ ដែលជាការឯកភាពគ្នាជាឯកច្ឆ័ន្ទ របស់ថ្នាក់ដឹកនាំអាស៊ាន ដែលកំពុងជួបបញ្ហាក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ពីព្រោះកន្លងមកមានការដាក់លក្ខខណ្ឌ ទាំងផ្នែកមីយ៉ាន់ម៉ា និងពីអង្គការ ឬប្រទេសផ្ដល់ជំនួយ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រទេសខ្លះ មានអង្គការខ្លះទាមទារយកជំនួយមនុស្សធម៌ទៅចែកផ្ទាល់ ឬដោយខ្លួនឯង ដោយគ្មានការសហការ ដោយគ្មានការពិគ្រោះយោបល់ឬត្រួតពិនិត្យពីសំណាក់ម្ចាស់ផ្ទះ។ តែបញ្ហានេះ ប្រទេសម្ចាស់ផ្ទះ ក៏បានដាក់លក្ខខណ្ឌផងដែរ មានរហូតដល់ការយកពន្ធទៅលើជំនួយមនុស្សធម៌ ដែលបញ្ហានេះលោកបានស្នើឲ្យដកចេញវិញ ពីព្រោះចំណុចនេះ មិនគួរគប្បីមាននោះទេ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការចែកចាយមនុស្សធម៌ និងជំនួយមនុស្សធម៌នេះ នៅមានបញ្ហាស្មុគស្មាញជាច្រើនទៀត ទាក់ទងដល់ការនាំជំនួយ និងនាំវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា ដោយសារតែមានការរឹតត្បិតផង និងបញ្ហាសន្តិសុខផង ហើយក៏មានការព្រួយបារម្ភផង។ ម្យ៉ាងទៀត ខ្លាចជំនួយមនុស្សធម៌នេះ ធ្លាក់ទៅលើដៃគូរសត្រូវ។ ដូច្នេះហើយទើបជំនួយមនុស្សធម៌នៅពេញឃ្លាំង តែប្រជាជនមីយ៉ាន់ម៉ាខ្វះខាតនូវជំនួយ ដែលពួកគាត់ត្រូវការជាចាំបាច់។

លោកអះអាងថា នៅពេលកម្ពុជាបានទទួលធ្វើជាប្រធានអាស៊ាន បានផ្ដួចផ្ដើមគំនិត រៀបចំឲ្យមានកិច្ចប្រជុំមួយដោយ មានការចូលជាត្រីភាគី គឺភាគីម្ចាស់ផ្ទះ (មីយ៉ាន់ម៉ា) ភាគីអ្នកផ្ដល់ជំនួយ ដែលមានអាហារសិនធឺរ អ្នកជំនាញអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួន ដែលជាអ្នកផ្ដល់ជំនួយ មានកាកបាទក្រហមអន្តរជាតិជាដើម ហើយដោយមានការសម្របសម្រួលពីប្រេសិតពិសេស អគ្គលេខាធិការអាស៊ាន និងអាហារសិនធើរដើម្បីជជែកគ្នា ថាតើបញ្ហានៅត្រង់ណា ហើយចំណុចណា ដែលត្រូវប្រកាន់យកដើម្បីដោះស្រាយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កិច្ចប្រជុំរយៈពេលពេញមួយថ្ងៃនេះ មានការជឿនលឿនទៅមុខច្រើន ដោយបានដោះស្រាយលើចំណុចជាច្រើន ដែលជាចំណុចធ្វើឲ្យរាំងស្ទះនាពេលកន្លងទៅ ក្នុងការផ្ដល់ជំនួយមនុស្សធម៌នេះ។

ប្រមុខការទូតកម្ពុជា រូបនេះអះអាងថា កិច្ចប្រជុំនេះ មានរហូតដល់ទៅ ៣គឺ ទី១. ពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសមីយ៉ាន់ម៉ា ទី២. ដើម្បីដោះស្រាយបញ្ហាប្រឈម និងជួបប្រទះក្នុងកិច្ចប្រតិបត្តិការចែកចាយជំនួយមនុស្សធម៌ ទៅដល់មីយ៉ាន់ម៉ា និងទី៣. ចង់ផ្សារភ្ជាប់ការចាក់វ៉ាក់សាំង ជាមួយនិងការចែកចាយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅសណ្ឋាគារសុខា (Sokha Phnom Penh Hotel and Resort)។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់, ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ។ ក្នុងនោះតំណាងប្រទេសមីយ៉ាន់ម៉ា និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏បានចូលរួមផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ