ព័ត៌មានជាតិ
ស្អែកក្រសួងមហាផ្ទៃ យកសំណាកមេរោគកូវីដ១៩លើកទី៣ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ក្រសួងមហាផ្ទៃនឹងយកសំណាកមេរោគកូវីដ១៩លើកទី៣ ចំពោះអ្នកដែលពាក់ព័ន្ធនៃព្រឹត្តិការណ៍២៨វិច្ឆិកា ដែលធ្លាប់តេស្តបាន២លើកកន្លងមក នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រសួងមហាផ្ទៃ។

ក្នុងនោះ ផេកហ្វេសបុកផ្លូវការរបស់ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់ក្រុមការងារដើម្បីចុះរៀបចំទីតាំង និងផែនការលំហូរដើម្បីជួយសម្របសម្រួលដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃ ព្រមទាំងអ្នកដែលចូលរួមផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ១៩ បញ្ចប់ជាលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានធ្វើតេស្តលើកទី២រួចរាល់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធ្វើយ៉ាងណាឲ្យស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្រាប់ការធ្វើតេស្តកូវីដ១៩ លើកទី៣នេះ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ៅង៧និង០០នាទីព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា


















-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង