ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ
«ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ ប្រជាជន ការពារសន្តិភាពនិងអភិវឌ្ឍជាតិមាតុភូមិឱ្យមាន ការរីកចម្រើនជានិច្ច»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៧៦ រូបនៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់កោះតូច ក្រុងបូកគោ។

ពិធីប្រកាសបញ្ចូលសមាជិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មាធិការគណបក្សក្រុងបូកគោ និងសមាជិកគណៈកម្មាធិការគណបក្សសង្កាត់កោះតូចសរុបជិត ៤០០នាក់។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថាចាប់តាំងរបបខ្មែរក្រហមបានដួលរលំទៅ មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត គ្មានគណបក្សណាមួយ មានសមត្ថភាពនិងលទ្ធភាពមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ការពារ កសាង អភិវឌ្ឍប្រទេសជាតិបានឡើយ។

គណបក្សប្រជាជនកម្ពុជាដែលលោក នេត្រ ភក្ត្រា បានថ្លែងថា កើតឡើងដោយប្រជាជនដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ឯកឧត្តមបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់ កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាពលើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
មន្ត្រីដដែលរូបនេះ បានលើកឡើងពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជានិងជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការ ប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនសង្គ្រោះជាតិនិងប្រជាជន នាំយកសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងបានអភិវឌ្ឍជាតិរីកចម្រើន។ លោក នេត្រ ភក្ត្រាលើកឡើងថា៖ «សុខសន្តិភាពដែលកម្ពុជាមានពេលបច្ចុប្បន្ន ជាសន្តិភាពដែលរកបានមកដោយពិបាក បន្ទាប់ពីការដាក់ចុះនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាំបាច់យើងទាំងអស់ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្ស។ កត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាមាន ឱកាសពេញលេញអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ»។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការធានានិរន្តរភាពនៃជ័យជម្នះរបស់គណបក្សតាមរយៈការ បោះឆ្នោត។

គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូលក្នុងការ អភិវឌ្ឍសង្គមជាតិ និងជាអ្នកស្វែងរកសន្តិភាព ការផ្សះផ្សារ បង្រួបបង្រួបជាតិ និងការការពារបូរណៈភាព ទឹកដីធានាបាន នូវសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
គណបក្សប្រជាជនជាគណបក្សដែលតែងតែទទួលបាននូវការគាំទ្រច្រើនលើសលុបពី ប្រជាពលរដ្ឋ ដោយសារតែអំពើល្អរបស់មន្ត្រីគណបក្សដែលបានបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ លោកបានជំរុញមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋានបន្តបម្រើប្រជាពលរដ្ឋ បន្តធ្វើអំពើល្អ និងក្តាប់ឱ្យជាប់នូវសំណើនិងសំណូមពរប្រជាពលរដ្ឋ និងខិតខំដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដោយសារតែអំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ទើបគណបក្សប្រជាជនបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ