ព័ត៌មានជាតិ
ដំណឹងល្អ! វិទ្យាស្ថានតេជោសែន សាធារណការ ប្រកាសបង្រៀនបច្ចេកទេសយានយន្តសិស្សមិនយកថ្លៃ ហើយឱ្យប្រាក់ខែទៀត
វិទ្យាស្ថានតេជោ សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសយានយន្តរយៈពេល៤ខែ ដោយមិនគិតប្រាក់ ហើយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានឱកាសការងារនៅក្នុងក្រុមហ៊ុន RMA Group ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជ្រើសរើសសិក្ខាកាមចំនួន ១២៥នាក់ (អាទិភាពចំពោះបេក្ខនារីចំនួន ២០នាក់)។ សិក្ខាកាមត្រូវមានអាយុចាប់ទី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ ហើយមានសញ្ញាបត្រចាប់ពីថ្នាក់ទី៩ឡើងទៅ។
ក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្នុងកំលុងពេលទទួលការបណ្តុះបណ្តាលសិក្ខាកាម នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល០៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យនៅការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ជាន់ផ្ទាល់ដីនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា