Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ថ្ងៃនេះ​ក្លាយជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ករណី​ឆ្លង​កូ​វីដ​-១៩ ធ្លាក់​ដល់​ចំណុច “០ ករណី​”

បានផុស

នៅ

មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង ខណៈ​កំពុង​កាន់​ទុក្ខ​មរណភាព​របស់​បងប្រុស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា ថ្ងៃនេះ គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ដែល​ប្រទេស​កម្ពុជា​មិនមាន​អ្នក​ឆ្លង​សូម្បីតែ​១​ករណី (​សូន្យ​ករណី​) ចាប់​តាំង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ចាប់ផ្ដើម​ឆ្លង​រីក​រាលដាល​ដំបូង​។

បើតាម​សម្ដេច​ជោ ហ៊ុន សែន ករណីនេះ​បានកើត​ឡើង បន្ទាប់ពី​ការសាកល្បង​ដ៏​ធំ​មួយ​ក្នុងឱកាស ដែល​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដើរលេង​កំសាន្ត​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ដែលជា​ការបើក​ទូលាយ​ដ៏​ធំ​មួយ ដោយមាន​មនុស្ស​ដើរលេង​យ៉ាងច្រើន​កុះករ​។ សម្តេច​ថា ដោយសារ​តែមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ បានធ្វើឱ្យ​យើង​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ គឺ​ករណី​ឆ្លង​បាន​ថយ​ចុះមក​ត្រឹម​មួយ​ខ្ទង់ ហើយ​បាន​ឈាន​មកដល់​សូន្យ​ករណី ហើយ​នេះ គឺជា​ជោគជ័យ​ដ៏​ធំ ដែល​យើង​ទទួលបាន​ពី​សមរភូមិ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​-១៩​។

ជាមួយគ្នា​នោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ជនរួមជាតិ​ទាំងមូល ដែល​បាន​ចូលរួម​នៅក្នុង​ចលនា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​អត្រា​ឆ្លង​មានការ​ថយចុះ​រហូតដល់​ចំណុចសូន្យ​ករណី​។ ទោះជា​យ៉ាងណា សម្តេច​តេ​ជោ​អះអាងថា “​យើង​មិន​ប្រាកដ​ទេ​ថា នៅ​ថ្ងៃស្អែក​នឹងមាន​ការកើត​ឡើងវិញ​”​។

ទោះបីជា​យ៉ាងណា​នេះ​ក្តី សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការពារ​ខ្លួន​បន្ត​ទៅ​ទៀត​ជាមួយនឹង​វិធានការ​សុខាភិបាល ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លងមក ហើយ​បើទោះបីជា​មានការ​លើកលែង​កាតព្វកិច្ច​នៃ​ការពាក់​ម៉ាស​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែ​នឹក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ពាក់​ម៉ាស​តទៅទៀត ព្រមទាំង​ប្រកាន់យក​នូវ​វិធានការ​សុខាភិបាល​ផ្សេងៗ​ទៀត ជាពិសេស​សូម​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​អាច​ឈាន​ទៅ​ដូស​ទី​៥ បន្ទាប់ពី​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យឃើញថា ដល់ពេល​វេលា​ដែល​អាច​ចាក់​ដូ​ស​ទី​៥​បាន​។

​មាន​ប្រសា​ស​ន៍​តាមរយៈ​សា​ជា​សម្លេង​នេះ​ដែរ សម្ដេច​មិន​ភ្លេច​អរគុណ​ដល់​ប្រទេស​ជា​មិត្ត ដែល​បានផ្ដល់​វ៉ាក់សាំង​មកដល់​កម្ពុជា ដើម្បី​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ សម្តេច​ថា វាក់​សាំង​បានផ្ដល់​ឱកាស​ឲ្យ​យើង​បើក​សេដ្ឋកិច្ច​ឡើងវិញ បើកឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល និង​ប្រកបមុខរបរ​របស់រ​ក​ស៊ី​ឡើងវិញ ជាមួយនឹង​ការរៀន​រស់​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ថ្មី​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច២ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានជាតិ២១ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១០ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម